(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោកស្រី ខាន់ ម៉ានីដា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់តាំងក្រុមការងារដេីម្បីប្រគល់អំណោយមនុស្សធម៌ វ៉ែនតា ចំនួន ៥ ០០០ ស្មើ៥០កេស ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលទទួលបានតាមរយៈសប្បុរសជនជនជាតិជប៉ុន។

ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងដោយលោល ព្រូ សៅនី តំណាងលោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោកស្រី ខាន់ ម៉ានីដា និងលោក Susumu Tai ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងសេនដៃ (ប្រទេសជប៉ុន) និងសាស្ត្រាចារ្យជំនួយ ថាយ ម៉េងគ្រី ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)៕