(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។

តាមរយៈសារលិខិត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា «ខ្ញុំ និងភរិយា សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ដែលត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនេះ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អបរិបូណ៍ ប្រាជ្ញាវាងវៃ ដើម្បីបំពេញ បេសកកម្មដ៏ឧត្តុង្គ ឧត្តមបម្រើជាតិមាតុភូមិ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនដល់ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការប្រពៃថ្លៃថ្លាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕