(តាកែវ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានចូលរួមជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

ពិធីនេះមានការនិមន្ត/អញ្ជើញចូលរួមពីព្រះសង្ឃ, ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងប្រធាន អនុប្រធាន សមាជិក សមាជិក នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង/ស្រុក ទាំង១០ នៃខេត្តតាកែវ ប្រមាណ ២០៧៥ អង្គ/នាក់។

ជាមួយគ្នានេះ​ លោក ជា វ៉ាន់ដេត បានជម្រាបជូនអង្គមិទ្ទីញអំពី​ បញ្ហាព្រំដែនកម្ពុជា​ ហើយបើមានការឈ្លានពានពីបរទេសយើងត្រូវរួមគ្នាដើរតាមគណបក្សប្រជាជនកម្ពុជា​ សាមគ្គីផ្ទៃក្នុង​ និងរួមគ្នាគ្រប់សកម្មភាពការពារជាតិ មាតុភូមិរបស់យើង។

អង្គមិទ្ទីញប្រកាស ​គោរព​អនុវត្ត ​និងគាំទ្រ​ពេញទំហឹង​នូវជំហរដ៏ម៉ឺងម៉ាត់​ច្បាស់លាស់ ​របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា​ ប្រាសាទតាមាន់ធំ​ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី​ និងតំបន់មុំបី ទៅដោះស្រាយនៅ​តុលាការយុត្តិធម៌អន្តរជាតិ​ (ICJ) និងគាំទ្រជំហរ​របស់​រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន​ នៅចំណុចផ្សេងទៀត​ក្រៅពីចំណុចទាំងបួន ដោយ​សន្តិវិធីស្របតាមអនុស្សរណៈ នៃការយោគយល់រវាងប្រទេសទាំងពីរ​ (កម្ពុជា-ថៃ)​ នៅឆ្នាំ២០០០៕