(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកាជាង២០០នាក់ ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥)។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានណែនាំឲ្យ ប្រធានគណបក្សក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ដឹកនាំចាត់ចែងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៤ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយក្រុមការងារពាក់ព័ន្ធ និងធ្វើការផ្សព្វផ្សាយខ្លឹមសារដែលបានដាក់ចេញផងដែរ ដើម្បីឲ្យសមាជិក សមាជិកាបានយល់នូវអនុសាសន៍សំខាន់ៗ របស់សម្ដេចប្រធាន ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ការជួបជុំសមាជិក សមាជិកា យ៉ាងហោចណាស់ក៏បានក្នុងមួយឆ្នាំពីរដងដែរ គឺទិវាជ័យជំនះប្រាំពីរមករា និងខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្ស។
ការជួបជុំគ្នានេះផងដែរ គឺស្នើសុំឲ្យរៀបចំចាត់តាំងបញ្ចូលសមាជិកដែលបានកសាង ដូចជាយុវជនដែលជាគោលដៅមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងបានបញ្ចូលគាត់ជាសមាជិកគណបក្ស រួមទាំងសមាជិក សមាជិកា មកពីគណបក្សដទៃទៀត ឬក៏ប្រជាពលរដ្ឋ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕