(បន្ទាយមានជ័យ)៖ លោក កែ សួនសុភាព សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់ក្រុមការងារប្រចាំការ និងត្រៀមបង្ការការពារសន្តិសុខព្រំដែនស្រុកថ្មពួក នៅសាលាស្រុកថ្មពួក។
នៅក្នុងឱកាសនោះ លោក កែ សួនសុភាព បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់នាំ ហើយណែនាំឲ្យក្រុមការងារបន្តយកចិត្តទុកដាក់ការងារជាប្រចាំ និងត្រូវមានការទទួលខុសត្រូវឲ្យមានប្រសិទ្ធភាពចំពោះអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។