(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញវាយកូនគោលជាកីឡានាពេលព្រឹក។
កីឡាវាយកូនគោល ជាកីឡាមួយប្រភេទដែលសម្ដេចតេជោ ហ៊ុន សែន តែងតែជ្រើសរើសដើម្បីលេងជាប្រចាំស្ទើរមិនលស់ថ្ងៃឡើយ។ តាមរយៈកាយវិការលេងកីឡាវាយកូនគោលនៅព្រឹកនេះ ដូចសព្វមួយដង គឺសម្ដេចតេជោ ហ៊ុន សែន នៅតែមានភាពស្វាហាប់ និងរឹងមាំ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព៕