(បាត់ដំបង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងនោះ រដ្ឋបាលខេត្តបាត់ដំ​បង បានត្រៀមរថយន្តមួយចំនួន ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតវិញដោយឥតគិតថ្លៃផងដែរ។

លោករដ្ឋមន្ដ្រី ហេង សួរ បានឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋខ្មែរត្រលប់ពីប្រទេសថៃវិញ ប្រមាណ៤ម៉ឺននាក់ ក្នុងនោះមានពលរដ្ឋដែលបានចុះឈ្មោះ ស្វែងរកការងារធ្វើជាង១ម៉ឺននាក់។

បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា កំពុងមានតម្រូវការការងារជាមធ្យមប្រមាណ២៥ម៉ឺននាក់ ក្នុងនោះការងារដែលសម្បូរជាងគេ គឺផ្នែកឧស្សាហកម្ម ផលិតកម្ម តាមរោចក្រ។ ក្រៅពីនេះមានការងារផ្នែកកសិកម្ម និងសេវាកម្មជាដើម ការងារជាច្រើនផ្សេងទៀតផងដែរ៕