(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា រយៈពេល ១ខែហើយដែលកងទ័ពថៃ បានឈ្លានពានចូលទឹកដីកម្ពុជា នៅតំបន់មុំ៣ ដែលនាំឱ្យកងទ័ពកម្ពុជាមួយរូប ត្រូវពលីជីវិត, ហើយថៃ មិនមានដំណោះស្រាយអ្វីសម្រាប់កម្ពុជា។ ហេតុដូច្នេះហើយ រដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដាច់ណាត់ប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ការអះអាងរបស់លោក ប៉ែន បូណា បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ក្រៅពីការបញ្ជាក់ជំហរដាច់ណាត់របស់រដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី បានបញ្ជាក់ថា អស់រយៈពេលយូរឆ្នាំមកហើយ ដែលកម្ពុជា បានតចរចាទ្វេភាគី ជាមួយរដ្ឋាភិបាលថៃ លើបញ្ហាព្រំដែនដែលនៅសេសសល់នេះ ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយដោយសារតែថៃ ជ្រើសរើសប្រើប្រាស់ផែនទីឯកតោភាគី។ ដូច្នេះហើយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចយកសូមណុំរឿងនេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សានបន្តដូចតទៅ៖