(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ បានលើកឡើងថា ថៃ ធ្លាប់បានចាញ់កម្ពុជា យ៉ាងអាម៉ាស នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ ម្ដងរួចហើយ បន្ទាប់ពីចាញ់ក្ដីប្រាសាទព្រះវិហារជាមួយកម្ពុជា នឹងត្រូវបានអន្តរជាតិបង្ខំឱ្យថៃ ទទួលយកសាលដីការរបស់តុលាការ ICJ នៅពេលនោះអន្តរជាតិបានគំរាមទៅ «ថៃ» ថា បើសិនជាមិនព្រមអនុវត្តន៍សាសលដីការរបស់តុលាការទេ «ថៃ» ត្រូវចេញពីសមាជិកនៃអង្គការសហប្រជាជាតិ។

ការព្រមានរបស់សហគមន៍អន្តរជាតិនាពេលនោះ បានធ្វើឱ្យ «ថៃ» ប្រើប្រាស់ពាក្យថា លំអោនកាយព្រមទទួលសេចក្ដីសម្រេចនេះ ដែលនេះគឺជាភាពអាម៉ាសមួយយ៉ាងខ្លាំងរបស់ថៃ នៅលើឆាកអន្តរជាតិ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

នៅក្នុងនាមជាបញ្ញាវន្តកម្រិតខ្ពស់នៃប្រទេសម្ពុជា លោកបណ្ឌិត យង់ ពៅ បានព្រមានទៅកាន់ថៃ ថាបើសិនជាមិនចង់អាម៉ាសលើឆាកអន្តរជាតិសារជាថ្មីនោះទេ សូមទទួលយកការសម្រេច និងចូលខ្លួនទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តជាតិ ICJ ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖