(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ បានថ្លែងថា អនាគតរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ មិនអាចគេចផុតពីការធ្លាក់ចេញតំណែងនោះទេ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
កត្តាដែលនាំឱ្យលោកស្រី ផែថងថាន មិនអាចរក្សាតំណែងជានាយករដ្ឋមន្រ្តីបាន ព្រោះតែលោកស្រី បានសាងនូវកំហុសយ៉ាងធ្ងន់ធ្ងរលើប្រទេសរបស់លោកស្រី តាមរយៈសារបែកធ្លាយរបស់លោកស្រី ជាមួយសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា។ តាមរយៈសារនេះ តុលាការធម្មនុញ្ញរបស់ថៃ អាចោទប្រកាន់លោកស្រី លើបទក្បត់ជាតិបាន ហើយនេះជាសេណារីយ៉ូទី ទី១ ដែលលោកស្រី អាចរបូតតំណែងជានាយករដ្ឋមន្រ្តី។ ខណៈសេណារីយ៉ូទី២ គឺការធ្វើបាតុកម្មទម្លាក់ចេញពីតំណែង ដោយសារការលែងទុកចិត្តរបស់ប្រជាពលរដ្ឋថៃ និងសេនារីយ៉ូទី៣ គឺការធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖