(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្លឹកយ័រ QR កូដ aសម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ ដោយចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖
ទី១៖ ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)
ទី២៖ គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh)
ទី៣៖ កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival៕
ខាងក្រោមជាសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖