(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ ដ៏សំខាន់មួយនៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៥ – (2025 Business Dialogue, Matching and Business Expo) ដែលមានឈ្មោះហៅកាត់ថា 2025 BDME ដែលរៀបចំឡើងនៅថ្ងៃទី០៥ និងទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៥:៣០ល្ងាច និងមានទីតាំង នៅក្នុងសាល នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) និង NICC។
គួរបញ្ចាក់ផងដែរ ថានៅពេលដែលកម្ពុជា និងពិភពលោកកំពុងចូលទៅសម័យឌីជីថលយ៉ាងលឿន អាជីវកម្មតូច និងមធ្យម (SMEs) ត្រូវតែដំណើរការកែប្រែដើម្បីអាចរីកចម្រើន។ ព្រឹត្តិការណ៍ «Empowering SMEs for tomorrow’s opportunity - ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក» គឺជាជំហានសំខាន់មួយ ដើម្បីផ្ដល់ចំណេះដឹង និងបង្កើនបណ្តាញដ៏សំខាន់ចំពោះ SMEs ដើម្បីទទួលបានឱកាស ក្នុងសម័យឧស្សាហកម្មទី ៤។ ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើ ការសំរបខ្លូន និងយស់ដឹងពីលាស់ប្ដូររបស់បច្ចេកវិទ្យា សារៈសំខាន់នៃការរួមបញ្ចូលឌីជីថល និងការច្នៃប្រឌិតក្នុងអាជីវកម្ម។
គោលបំណង និងអត្ថប្រយោជន៍សំខាន់ៗ៖
* វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង ការចែករំលែកចំណេះដឹង និងការសហការ រវាងSMEs, មន្ត្រីរដ្ឋាភិបាល អ្នកច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងអង្គភាពអភិវឌ្ឍន៍
* មានបំណងផងដែរក្នុងការដោះស្រាយចន្លោះឌីជីថល និងជម្រុញការរួមចំណែក ក្នុងការអភិវឌ្ឍយ៉ាងដាច់ខាត ដោយផ្ដល់អំណាចដល់យុវជន ស្ត្រី និងសហគ្រិននៅតាមបណ្តាភូមិឆ្ងាយទូទាំងប្រទេសកម្ពុជា
* ចូលរួមទទួលបានចំណេះដឹង ពិសេសពីអ្នកដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានក្រុមហ៊ុន អំពីអនាគតសេដ្ឋកិច្ច ឌីជីថលកម្ពុជា
* ទទួលយកយុទ្ធសាស្ត្រជាក់ស្តែង សម្រាប់ការផ្លាស់ប្ដូរឌីជីថល និងទទួលបានករណីជាក់ស្តែងនៃការប្រើប្រាស់ AI និងស្វ័យប្រវត្តិកម្មសម្រាប់ SME
* បង្កើតបណ្តាញយុទ្ធសាស្ត្រ – តភ្ជាប់ជាមួយអ្នកទាំងគន្លងផ្លូវ អ្នកដឹកនាំ និងដៃគូពាណិជ្ជកម្ម
តម្លៃសំខាន់ៗ (Key Takeaways)
* SME ត្រូវតែយកចិត្តទុកដាក់លើច្នៃប្រឌិតដើម្បីអភិវឌ្ឍ និងរស់រានមានជីវិតក្នុងទីផ្សារឌីជីថល
* ការរួមបញ្ចូលជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងស្មើភាព
* ចីរភាពគឺមិនមែនជាទំនងទេ ប៉ុន្តែជាមធ្យោបាយចុងក្រោយសម្រាប់ភាពរឹងមាំនាពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែមអំពី «កម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥» លោកអ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងាររៀបចំកម្មវីធី ដែលរួមមាន៖ កញ្ញា ញឹម ប៊ុនហ៊ាង ទទួលបន្ទុកកម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម លេខទំនាក់ទំនង៖ ០៩៩ ៨៩៣ ៩៥០៕