(កំពង់ធំ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចមហា បវរ ធិបតី ជាថវិកា និងគ្រឿងបរិភោគ ជូនពលករខ្មែរ២៣៧រូប មានស្រុកកំណើតនៅស្រុកប្រាសាទបល្ល័ង្ក ទើបត្រឡប់ពីប្រទេសថៃ។
ក្នុងឱកាសចុះចែកអំណោយនោះ លោកអ្នកឧកញ៉ា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោកអ្នកឧកញ៉ា ក៏បានលើកបង្ហាញ ពីការយកចិត្តទុកដាក់ និងគិតគូរជាប់ជានិច្ចរបស់សម្តេចតេជោ និងសម្តេចមហាបវរ ធិប តី ចំពោះប្រជាពលរដ្ឋពេលជួបការលំបាក ដូចជាបងប្អូនពលករទើបត្រឡប់មកពីថៃ ជា ដើមនេះ។
លោកអ្នកឧកញ៉ា ទ្រី ភាព បានគូសរំលេចថា ស្មារតីគិតគូរ និងយកចិត្តទុកដាក់ លើជីវ ភាព ការខ្វះខាត់របស់ពលករនេះហើយ ទើបសម្តេចតេជោ និងសម្តេចមហាបវរធិបតី បានចាត់ចែងឱ្យរូបលោកយកអំណោយជាថវិកា និងគ្រឿងបរិភោគជូនដល់បងប្អូ ន ពល ករ។
សម្រាប់លោកអ្នកឧកញ៉ា ថវិកា និងអំណោយទាំងនេះ មិនច្រើន ហើយក៏មិនអាច ដោះស្រាយបញ្ហាបានរហូតដែរ តែអាចបងប្អូនដោះស្រាយការខ្វះខាតបានមួយគ្រា មុន នឹងទៅរកការងារបានធ្វើ។
ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានអំពាវនាវឱ្យពលករទើបត្រឡប់មក ពីប្រទេសថៃ សុំព្យាយាមរកការងារធ្វើនៅក្នុងប្រទេស ព្រោះក្នុងប្រទេសក៏មានការងារ ច្រើនកំពុងរង់ចាំ ហើយប្រាក់ឈ្នួលក៏មិនតិចជាងនៅប្រទេសថៃនោះដែរ។
ពលករខ្មែរ ដែលទទួលបានអំណោយបានចាត់ទុកអំណោយទាំងនេះ ជាទឹកចិត្ត និងជាយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី ក៏ដូចជាលោក អ្នកឧកញ៉ា ទ្រី ភាព។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ អំណោយ ទាំងនេះ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនបងប្អូនពលករនាពេលនេះ ក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម, មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល៕