(បន្ទាយមានជ័យ)៖ លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងជាប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ រួមជាមួយភរិយា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារដែលជួយថែរក្សា សន្តិសុខនៅឃុំជាប់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកថ្មពួក សរុបចំនួន២៤៧នាក់។
ក្នុងពិធីនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក កែ សួនសុភាព បានឧបត្ថម្ភថវិកាជូនកម្លាំងប្រជាការពារម្នាក់ចំនួន៤០,០០០រៀល និងសារ៉ុង១, ឃីតចំនួន១, អង្ករចំនួន១០គីឡូក្រាម និបទឹកសុទ្ធចំនួន១យួរ។
ដោយឡែក កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ចំនួន១៨នាក់ និងក្រុមការងារអភិវឌ្ឍន៍យុវជនស្រុកថ្មពួកចំនួន២៧នាក់ ក្នុងម្នាក់ៗទទួលបានដូចជា ថវិកាចំនួន៤០,០០០រៀល និងសារ៉ុង១៕