(កំពត)៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ លោក លាង សំណាត់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពត បានញ្ជើញដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមអបអរសាទរពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម (វត្តតូប)។
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ វត្តពោធិព្រឹក្សាខារាម ស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត៕