(ឧត្តរមានជ័យ)៖ ក្នុងស្មារតី រួមគ្នាការពារបូរណភាពទឹកដីជាតិយើង និងដើម្បីរួមចំណែកគាំទ្រដល់សមរភូមិមុខគណ:ប្រតិភូរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកប្រាសាទបាគង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនកងទ័ពនៅសមរភូមិជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។

ប្រតិភូដឹកនាំដោយលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង, លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សា និងលោក សូរ ប្លាតុង អភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំង រដ្ឋបាលឃុំទាំង៨ វត្តទាំង១៧ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបចំនួន៥៦០អង្គ/នាក់។

ប្រតិភូ បានទៅជួបសាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាប្រគល់ជូនដល់ វីរកងទ័ពដែលកំពុងឈរជើង នៅសមរភូមិជួរមុខ ទិសប្រាសាទតាក្របី ថ្មដូន និងប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ៕