(កណ្ដាល)៖ ដោយឈរលើស្មារតីស្នេហាជាតិលោក ឯម ទី ចៅសង្កាត់បារ៉ុង ក្រុងអរិយក្សត្រខេត្តកណ្តាល នាពេលថ្មីៗកន្លងទៅនេះ បាននាំយកថវិកា និងសម្ភារផ្ទាល់ខ្លួនប្រគល់ជូនដល់ដៃបងប្អូនកងទ័ព នៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ។
ថវិកា និងសម្ភារប្រគល់ជូនកងទ័ពរួមមាន៖
១-ថវិកាចំនួន ៤០លានរៀល
២-អង្រឹង១,០០០ និងក្រមា ២,០០០
៣-ស៊ីម៉ង់ត៍៤០តោន។
សម្រាប់ទឹកចិត្តដ៏ល្អនេះ, លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានចលនាកសាងបក្សរាជធានី-ខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ឯម ទី ចៅសង្កាត់បារ៉ុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលបានចូលរួមជួយផ្ដល់អំណោយជាថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីឧបត្ថម្ភជូនដល់កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជូនចំពោះដល់លោក ឯម ទី ព្រមទាំងក្រុមគ្រួសារ សូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ជួសមុខឱ្យកងទ័ពខេមរភូមិន្ទបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារដែលដឹកនាំដោយលោក ឯម ទី ព្រមទាំងសមាជិកសមាជិកាបងប្អូន ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រ ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ៕