(ខេត្តកំពង់ចាម)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អមដោយលោក គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៦ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ១ម៉ឺន៦ពាន់កន្លែង៕