(សៀមរាប)៖ ព្រះធម្មវិមានត្ថេរ ថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បាននិមន្តដឹកនាំព្រះសង្ឃខ្មែរកម្ពុជាក្រោម ចំនួន ៧អង្គ ត្រឡប់ទៅវិញហើយ បន្ទាប់ពីបានទស្សនកិច្ចនៅកម្ពុជា​។

នៅកម្ពុជា ព្រះសង្ឃខ្មែរកម្ពុជាក្រោម បាននិមន្តទស្សនាបរិវេណព្រះរាជដំណាក់ អាសនៈព្រះអង្គចេក ព្រះអង្គចម ប្រាសាទអង្គរវត្ត និងប្រោះព្រំការិយាល័យថ្មីរបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចព្រះសង្ឃខ្មែរកម្ពុជាក្រោម ត្រូវបានទទួលរៀបចំដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក មាស រដ្ឋា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស បានរៀបចំចង្ហាន់និងអាហារ នៅខេត្តសៀមរាប, លោក វ៉ី​ សំណាង អភិបាលខេត្តតាកែវ បានរៀបចំចង្ហាន់និងអាហារ នៅខេត្តតាកែវ និងលោកឧកញ៉ា ខ្នារ លីម ប៊ុណ្ណា បានរៀបចំចង្ហាន់និងអាហារ នៅខេត្តកំពង់ធំ៕