(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុអាស៊ី ដែលហៅកាត់ថា AVI បានបង្ហាញការយល់ឃើញថា បើសិនជាថៃ មិនអាចរកបានអ្នកមានអំណាចពិតប្រាកដ នោះជម្លោះព្រំដែនជាមួយកម្ពុជា នឹងអូសបន្លាយកាន់តែយូរអង្វែង នឹងអាចឈានដល់ការផ្ទុះអាវុធថែមទៀតផង។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ទន្ទឹមគ្នានេះដែរ មិនត្រឹមតែបញ្ហាព្រំដែននោះទេ ដែលមិនអាចដោះស្រាយបាន សូម្បីតែបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃក៏នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ សម្រាប់លោកបណ្ឌិត ផ្លូវដោះស្រាយបញ្ហាដ៏ល្អបំផុតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ គឺមានតែការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដូចអ្វីដែលកម្ពុជាបានធ្វើប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី និងមិនបង្ហូរឈាម។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖