(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ក្នុងនាមជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានចក្ខុអាស៊ី ដែលហៅកាត់ថា (AVI) បានពន្យល់ទៅកាន់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ការត្រឡប់ពីប្រទេសថៃ មកធ្វើការនៅក្នុងប្រទេសកម្ពុជាវិញ នឹងផ្ដល់ផលចំណេញទាំងរដ្ឋាភិបាល និងពលករខ្លួនឯងផ្ទាល់។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា ផលចំណេញសម្រាប់រដ្ឋាភិបាលគឺ ចំណេញកម្លាំងពលកម្ម មកបំពេញតម្រូវការការងារ ដែលកំពុងត្រូវការយ៉ាងច្រើន និងផលចំណេញសម្រាប់ពលករដែលអាចមានការងារធ្វើនៅក្នុងប្រទេស មិនប្រឈមនឹងការប្រមាថពីជាតិសាសន៍ដទៃ ជាពិសេសនៅអំឡុងពេលដែលភាពតានតឹងព្រំដែនកម្ពុជា-ថៃ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖