(ភ្នំពេញ)៖ Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃដំបូងនៅកម្ពុជា ក្រោយពីបានដាក់ឱ្យដំណើរការទទួលបានការគាំទ្រពីសំណាក់ប្រើប្រាស់ប្រាស់ ជាពិសេសក្រុមអ្នកស្រាវជ្រាវព័ត៌មាន និងឯកសារ។ កម្មវិធី AI នេះ បានដើរតួនាទីជាជំនួយការដ៏ល្អសម្រាប់លោកអ្នក ដោយអាចសួរអ្វីដែលលោកអ្នកចង់ដឹង ជាមួយនឹងចម្លើយសង្ខេបខ្លីងាយយល់ដោយ AI និងបង្ហាញលីង (Link) ព័ត៌មានច្បាស់លាស់មកជាមួយផងដែរ។

Fresh AI បានបញ្ចូលនូវទិន្នន័យសំខាន់ៗជារៀងរាល់ថ្ងៃ ប្រមាណជាង១០០អត្ថបទ ប្រមាណជាង១០ម៉ឺនពាក្យ (បញ្ចូលជារៀងរាល់ថ្ងៃ) ក្នុងនោះរួមាន ព័ត៌មានចំណេះដឹងទូទៅ សម្រាប់លោកអ្នកអាចស្រាវជ្រាវ។

ជាការពិតណាស់ Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ AI បង្កើតឡើងដោយកូនខ្មែរ ប្រើប្រាស់ភាសាខ្មែរនេះបានដើរតួនាទីជា AI ផងនិងដូច Google ផង ដោយផ្តល់ព័ត៌មានជូនលោកអ្នកយ៉ាងរហ័ស។ អ្នកដែលបានចូលទៅប្រើប្រាស់បានទទួលស្គាល់លើភាពឆ្លាតវៃ នៃកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI នេះ៕

https://ai.freshnews.com.kh/