(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថៃបើកការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន ដោយសារជាមនុស្ស ជិតសិ្នទ្ធជាមួយសម្តេច ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំ ជិតសិ្នទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។
ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះនៅលើបណ្តាញសង្គមផ្លូវការបស់សម្តេច៖
ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលិសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។
ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។
ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតសិ្នទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំ ជិតសិ្នទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។
ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?
Thailand drops a rock on its own foot! I sincerely congratulate the Thai authorities and police for launching operations to crack down on online crimes within their territory. This effort contributes to reducing the flow of cybercrime into Cambodia, crimes that have long flourished unchecked across Thai soil.
This dismantling of online crime networks should have been done long ago, rather than delayed until now. In the past, such activities have caused numerous issues for Cambodia, particularly with crimes originating from Thai territory, especially along the Thai border.
Regarding recent commentary, several Thai authorities, media outlets, and members of the public have stated that the investigation and crackdown on Kok An is due to his close ties with Hun Sen. Therefore, the Thai court should also launch an investigation into Thaksin, since it is widely known that Thaksin is extremely close to me—so close, in fact, that he even has a reserved room at my home.
Let’s see if the Thai court dares to open an investigation into Thaksin or not?.