(ភ្នំពេញ)៖ វិថីថ្មើរជើងចតុមុខត្រូវបានប្រសិទ្ធនាមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ឲ្យដំណើរការសាកល្បងចាប់ពីដើមខែមករា ឆ្នាំ២០២៥ រហូតដល់ដាក់ឲ្យដំណើរការផ្លូវការ ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោកថា ជាកន្លែងកំសាន្តរាត្រីដ៏ពេញនិយមបំផុត។
ដើម្បីជួយជំរុញ និងលើកស្ទួយទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យកាន់តែមានសក្តានុពលក្រោមម្លប់សន្តិភាព ក្នុងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានព្រឹទ្ធសភា ដែលដឹកនាំអនុវត្ត បន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ផ្លូវថ្មើរជើងចតុមុខបានចេញជារូបរាង និងមានបងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស មានការគាំទ្រ និងសរសើរមិនដាច់ពីមាត់។ វិថីថ្មើរជើងចតុមុខជួយជំរុញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានជាលក្ខណៈកំសាន្ត និងជាលក្ខណៈបង្កើនការងារមុខរបរ។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ខាងមុខចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ នៅផ្លូវថ្មើរជើងចតុមុខ មានការប្រគុំតន្ត្រីរបស់ «ក្រុមតារាកម្ពុជា» ដែលមានតារាចម្រៀងល្បីៗចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ក្រុមតារាបាល់ទាត់កម្ពុជា ដែលនឹងបង្ហាញខ្លួននៅវិថីថ្មើរជើងចតុមុខ រួមមាន៖ លោក ខេម, លោកគូម៉ា Big.....ក្រុម SUFER BAND និងក្រុម RIZER BAND ព្រមទាំងតារាល្បីៗជាច្រើនទៀត។
ដើម្បីកុំឲ្យឱកាសពិសេសនេះកន្លងផុតទៅ សូមបងប្អូនអញ្ជើញចូលរួមកំសាន្តឲ្យបានច្រើនកុះករ។
ជួបគ្នាដោយសេចក្តីសប្បាយរីករាយនៅ វិថីថ្មើរជើងចតុមុខ...កំសាន្តជាមួយតន្ត្រីបុរាណខ្មែរ ល្ខោនបាសាក់ តន្ត្រីសម័យ....និងការសម្តែងសម្ថភាពរបស់កុលបុត្រកុលធីតាខ្មែរនៅផ្លូវថ្មើរជើងចតុមុខ.....ម្ហូបអាហារបែបខ្មែរ ម្ហូបអាហារបែបអឺរ៉ុបក៏មាននៅទីនោះដែរ៕