(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ សភាពការណ៍ និងបញ្ហាប្រឈមនានារបស់ពលករឆ្លងដែន និងដើម្បី ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ តាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកស្រី រស់ សុផានី និងលោក លៀម សុដា អភិបាលរងខេត្ត ជាតំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការចំពោះកិច្ច ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ រដ្ឋបាលក្រុងប៉ោយប៉ែត កងកម្លាំងប្រដាប់អាវុធ មន្ទីរការងារខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានទីស្នាក់ការច្រទ្វាអន្តរជាតិប៉ោយប៉ែត ប៉ុស្តអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅសាលប្រជុំទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សាការងារ សភាពការណ៍ និងបញ្ហាប្រឈមនានារបស់ពលករឆ្លងដែន, លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ អមដំណើរដោយ លោកស្រី រស់ សុផានី និងលោក លៀម សុដា អភិបាលរងខេត្ត មេបញ្ជាការ អភិបាលក្រុង ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាព ប្រជាពលរដ្ឋនៅស្ថិតមណ្ឌលសំចតប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក សៀក សុជាតិ បន្តបើកកុច្ចប្រជុំគណៈកម្មការចំពោះកិច្ច នៅទីស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃ៕