(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ បានប្រកាសឱ្យបញ្ឈប់ការប្រគល់វត្ថុបុរាណខ្មែរចំនួន ២០ មកសងប្រទេសកម្ពុជាវិញ ក្រោមហេតុផលមិនមានថវិកាគ្រប់គ្រាន់ក្នុងការបញ្ជូនមកកម្ពុជា ដែលជាម្ចាស់ដើម។ វត្ថុបុរាណទាំងនោះបាននាំចូលទៅប្រទេសថៃដោយខុសច្បាប់ កំឡុងពេលដែលកម្ពុជាមានសង្រ្គាមនាពេលកន្លងមក។

មិនត្រឹមតែវត្ថុបុរាណទាំង២០ដុំនេះទេ សូម្បីតែក្រុមប្រសាទតាមាន់ ក៏ត្រូវបាននាយករដ្ឋមន្រ្តីព្យួតំណែងរូបនេះ អះអាងថា ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥ផងដែរ។

តើភាពតានតឹងព្រំដែនកម្ពុជា-ថៃ នៅពេលនេះ នាំឱ្យថៃ ឈានដល់ការប្រើប្រាស់វត្ថុបុរាណ និងវប្បធម៌ខ្មែរ មកធ្វើជាចំណាត់ខ្មាំងឬយ៉ាងណា?

ដើម្បីឆ្លើយតបនឹងប្រធានបទនេះ យើងមានវាគ្មិនកិត្តិយស២រូប នឹងអញ្ជើញចូលរួមបកស្រាយលើប្រធានបទនេះគឺ៖

- លោកបណ្ឌិត វង្ស សុធារ៉ា៖ ប្រធានដឺប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកជំនាញផ្នែកសិលាចារឹក
- លោកបណ្ឌិត ឈត ប៊ុនថង៖ អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕