(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អាជីវករផ្សារធំតាកែវ ដែលបានឧបត្ថម្ភ អង្ករ ២.៥តោន ទឹកបរិសុទ្ធ ១០០កេស ទឹកក្រូច ២០កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន រួមជាមួយថវិកា ៤,២៥,០០០រៀល ជូនរដ្ឋបាលខេត្ត ក្នុងការចូលរួមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅសមរភូមិជួរមុខ។
រដ្ឋបាលខេត្តបានចាត់ទុកទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមគាំទ្រដល់កងទ័ពជួរមុខ នឹងបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិរបស់កម្ពុជា។
ក្រុមអាជីវករនៅផ្សារធំតាកែវរួមមាន៖
ទី១៖ អ្នកស្រី អ៊ុង ជាលាង និងលោក លីវ គឹមជីវ ដែលបានឧបត្ថម្ភ អង្ករចំនួន ១,២៥០គីឡូក្រាម (២៥ប៉ាវ)
ទី២៖ អ្នកស្រី ង៉ែត ម៉ូយ ឧបត្ថម្ភ អង្ករចំនួន ១.២៥០គីឡូក្រាម (២៥បាវ)
ទី៣៖ លោកស្រី ខេង ស៊ីថាត ឧបត្ថម្ភ ថវិកាចំនួន ៥០០,០០០រៀល
ទី៤៖ អ្នកស្រី លីវ គឹមហាវ និងលោក ហូយ ឈុនលាង ឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ១០០កេស និងទឹកក្រូចចំនួន ២០កេស
ទី៥៖ លោក សុខ ងី និងអ្នកស្រី លី ខេង ឧបត្ថម្ភ ថវិកាចំនួន ២,០០០,០០០រៀល
ទី៦៖ លោក ឈាវ ជាប និងលោកយាយ ភាជ ដែលបានឧបត្ថម្ភ ថវិកាចំនួន ៣០០.០០០រៀល
ទី៧៖ ប៉ា អាឡុង ម៉ាក់អាឡុង ឧបត្ថម្ភ ថវិកាចំនួន ១,០០០,០០០រៀល
ទី៨៖ លោក ឈឹម សារ៉ាត់ និង អ្នកស្រី ម៉ក់ សុគន្ធ ឧបត្ថម្ភ ថវិកាចំនួន ២០០,០០០រៀល
ទី៩៖ លោក ប៊ុន ចាន់ថុល និងអ្នកស្រី គង់ ដានី ឧបត្ថម្ភ ថវិកាចំនួន ១០០,០០០រៀល
ទី១០៖ ម៉ែ នួន ឧបត្ថម្ភ អង្ករចំនួន ២បាវ។
ទី១១៖ អ្នកស្រី សុ ជីវិនី ឧបត្ថម្ភ ថវិកាចំនួន ១០០,០០០រៀល
និងទី១២៖ លោកស្រី ង៉ែត ធី ឧបត្ថម្ភ ថវិកាចំនួន ៥០,០០០រៀល៕