(កណ្តាល)៖ រំលឹកនៅព្រឹត្តិការណ៍បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើពិធីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជនរួមជាតិដែលត្រូវការឈាមចាំបាច់ ដើម្បីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥។

ពិធីនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល មានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល។ ក្នុងពិធីនោះ ក៏មាន នាយទាហាន នាយទាហានរង ពលទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងពិធីបរិច្ចាគឈាមជាច្រើន ដែលបានបរិច្ចាគឈាមសរុបចំនួនជាង ១៨៨នាក់។ 

សូមរំលឹកជូនថា កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការបរិច្ចាគឈាមជូនមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីសម្រាប់ជនរងគ្រោះជនរួមជាតិត្រូវការចាំបាច់ ក្នុងមួយឆ្នាំចំនួនតិចបំផុតពីរលើក គិតចាប់តាំងពីមុនឆ្នាំ២០១៥ រហូតដលមកបច្ចុប្បន្ននេះ បានចំនួនជាង ១៥លើក ក្នុងនោះមានអ្នកចូលរួមចំនួនជាងបីពាន់នាក់ បានបរិច្ចាគឈាមជូនមជ្ឍមណ្ឌលជាតិផ្តល់ឈាមចំនួនជាងពីពាន់ផ្លោក និងនៅខិតខំបន្តនៅពេលអនាគតតទៅទៀត៕