(ឧត្តរមានជ័យ)៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប្រទេសថៃ បានលួចវ៉ៃប្រហារដោយដៃ មកលើកងទ័ពយើងទាំងមិនដឹងខ្លួន បណ្តាលឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរកំពុងដើរលេងកម្សាន្តនៅទីនោះ។
តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។
ក្រោយមានហេតុការណ៍ទាំងគឃ្លើន និងកំសាកបែបនេះ កងទ័ពកម្ពុជាដែលប្រចាំការនៅលើប្រាសាទតាមាន់ បានតវ៉ា និងប្រតិកម្មទៅមេបញ្ជាការទាហានថៃ ហើយពួកគេបានឆ្លើយតប និងនាំអ្នកដែលប្រព្រឹត្តទង្វើថោកទាបនេះ មកសុំទោសកងទ័ពយើង ក្រោយពេលភ្ញៀវទេសចរចាកចេញពីប្រាសាទ។
សកម្មភាពនេះ បានបង្ហាញទៅកាន់ពិភពលោកយ៉ាងច្បាស់ថា ទាហានថៃជាកងកម្លាំងបង្ករឿង បង្កហេតុគ្រប់ពេល មកលើកងទ័ពកម្ពុជាយើងទាំងមិនដឹងខ្លួន និងមិនបានត្រៀមមុន ពីព្រោះមកធ្វើពុតជាសម្តែងចាប់ដៃរាក់ទាក់ ហើយលួចវាយប្រហារតែម្តង។