(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមល្បាត ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូន បងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

គណៈអភិបាលរាជធានីភ្នំពេញ តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន នៅតាមបណ្តោយផ្លូវថ្មើរជើង រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការរៀបចំជាស្តង់លក់ដូរម្ហូបអាហារ នំចំណី ក៏ដូចសម្ភារប្រើប្រាស់ផ្សេងៗ។

អភិបាលរាជធានីភ្នំពេញ តែងបានណែនាំអាជ្ញាធរដែនដីពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ចត្រូវតែធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានអនាម័យស្អាតជានិច្ច ដែលវានឹងទាក់ទាញភ្ញៀវទេសចជាតិ-អន្តរជាតិ មកលេងកំសាន្តកាន់ច្រើនដូចប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវថ្មើរជើងមាត់ទន្លេ មានមនុស្សមកលេងកាន់តែច្រើនឡើងៗ ដែលប្រៀបបាននឹងបុណ្យអុំទូករៀងរាល់ចុងសប្តាហ៍៕