(តាកែវ)៖ ក្នុងឱកាសថ្ងៃកំណើតកងរាជអាវុធហត្ថ ក្រុមប្រជាពលរដ្ឋ មន្រ្តីរាជការ សិស្សានុសិស្សនៅក្នុងខេត្តតាកែវ បានបញ្ចេញទស្សនៈ ដោយបានសំដែងការកើតសសើរ ចំពោះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានខឹតខំប្រឹងប្រែងបំពេញការងារ បានយ៉ាងល្អប្រសើរ ក្នុងការការពារសុខសុវត្ថិភាព និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អ។
អ្នកស្រី គង់ សៀកមួយ អាជីវករលក់ដូនៅផ្សារណាត់ បានលើកឡើងថា កន្លងមកកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន បង្រ្កាបក្រុមក្មេងទំនើង ដែលធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថា មានសុវត្ថិភាព។
យុវសិស្ស មុត សុភ័ក្រ្តា ជាសិស្សនៅវិទ្យាល័យជាស៊ីមតាកែវ បានលើកឡើងថា កំលាំងកងរាជអាវុធបានធ្វើសកម្មភាពបានយ៉ាងល្អ នៅក្នុងកិច្ចសហការជាមួយសាលារៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន នៅតាមសាលា ធ្វើឲ្យសាលារៀនមានសន្តិសុខល្អ ដែលនាំឲ្យសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ដើម្បីមានអនាគតល្អនៅថ្ងៃខាងមុខ។
លោកស្រី គិន ចាន់ថុល ប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ បានថ្លែងថា នៅពេលបងប្អូនប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ ពាក់ព័ន្ធទៅនិងគ្រោះអគ្គីភ័យ ជួបបញ្ហាសន្តិសុខ សូមខលទៅលេខទូរស័ព្វ ១២១២ របស់កងរាជអាវុធហត្ថខេត្តតាកែវ ដែលលេខនេះ អាចខលចូល២៤ម៉ោង លើ២៤ម៉ោង ហើយបោះទោះបីជាទូរស័ព្ទគ្មានទឹកប្រាក់ ក៏អាចខលចូលបានដែរ។
លោកស្រី ជា ម៉ូនីការ យុវជន ស.ស.យ.ក ខេត្តតាកែវ បានសំដែងអំណរគុណចំពោះកងកំលាំង កងរាជអាវុធជាពិសេសលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ ដែលបានដាក់បទបញ្ជា និងបញ្ជាឲ្យមន្រ្តីកងរាជអាវុធហត្ថទាំងអស់ ធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ក្នុងការបង្រ្កាបគ្រឿងញៀន បង្រ្កាបក្រុមក្មេងទំនើង ជួយសម្រួលចរាចរណ៍ តាមផ្លូវមុខសាលារៀន ជាពិសេសបានថែរក្សាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវបានយ៉ាងល្អប្រសើរ៕