(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៧ករណី ឃាត់ខ្លួនជនសង្ស័យ២១នាក់។
* ករណីជួញដូរ១ករណី ឃាត់ខ្លួន៥នាក់
* ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន១៤នាក់
* ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៥៣០ករណី ឃាត់ខ្លួន១៤៣១៥នាក់ (ស្រី១១២៥នាក់)៕