(ភ្នំពេញ)៖ ចង់ដឹងកាន់តែច្បាស់អំពីអន្តរសភាអាស៊ាន ដែលហៅកាត់ថា(អាយប៉ា/AIPA) ដែរឬទេ? តើអាយប៉ាបានសម្រេចលទ្ធផលអ្វីខ្លះដើម្បីប្រជាពលរដ្ឋ? តើក្នុងនាមសមាជិកអន្តរសភាអាស៊ាន សភានៃព្រះរារជាណាចក្រកម្ពុជា បានរួមចំណែកអ្វីខ្លះដល់សុខសន្តិភាព វិបុលភាពរបស់ប្រជាពលរដ្ឋ តាមរយៈយន្តការសភា ការលើកម្ពស់វប្បធម៌សន្ទនា និងគោលការណ៏ពហុនិយម នោះ?
សូមអញ្ជើញរងចាំទស្សនា កម្មវិធីបង្ហាញពីអាយប៉ាលើកទី១៧ (17th AIPA Roadshow) ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភាកម្ពុជា នៅថ្ងៃរសៀលថ្ងៃពុធទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទី។ កម្មវិធីនេះនឹងមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមរដ្ឋសភា និងបណ្តាញសង្គមអគ្គលេខាធិការដ្ឋានអាយប៉ា និងផ្សេងៗទៀត។
17th AIPA Roadshow មានការអញ្ជើញចូលរួមវាកិត្តិយសដ៏ខ្ពង់ខ្ពស់និងជាវាគ្មិន ពីសំណាក់ឥស្សរជនជាតិ ជាថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ា។
17th AIPA Roadshow បានរៀបចំធ្វើឡើងស្របពេល ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ពីថ្ងៃ១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមមូលបទ«សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward)៕