(ភ្នំពេញ)៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសមិទ្ធផលរយៈពេល ១ឆ្នាំ នៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋរបស់អាជ្ញាធរជាតិដោះស្រាយក្រៅប្រព័ន្ធតុលាការ អ.ដ.ក ដែលបានចេញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឃើញថាក្នុងចំណោមសំណុំរឿងទាំង ១,១១៣ករណី គឺបញ្ហាវិវាទដីធ្លី មានចំនួន ៤២៤ករណី ស្មើនឹង ៣៨% នៃសំណុំរឿងសរុប។

បើតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក បានមានប្រសាសន៍ថាបញ្ហាវិវាទដីធ្លីនេះ មានចំនួនច្រើនមិនមែនតែក្នុងយន្តការ អ.ដ.ក នោះទេ សូម្បីតែក្នុងប្រព័ន្ធតុលាការក៏មានចំនួនច្រើនផងដែរ ដោយសារតែប្រវត្តិនៃការកាន់កាប់ដីធ្លីមិនមានភាពច្បាស់លាស់ មិនបានចុះបញ្ជីត្រឹមត្រូវ៕