(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក បានលើកឡើងពីទិសដៅរបស់ អ.ដ.ក ក្នុងការបង្ខិតសេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់បងប្អូនជនជាតិដើមភាគតិច ដើម្បីធានាពីតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដូចនឹងប្រជាពលរដ្ឋទូទៅ។
បើតាមប្រសាសន៍របស់លោក ជិន ម៉ាលីន, លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអ.ដ.ក បានផ្ដួចផ្ដើមគំនិតនៃការបង្កើតការិយាល័យតំណាងនៅខេត្តចំនួន៤ រួមមានស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី ដែលសុទ្ធសឹងជាខេត្តសម្បូរដោយជនជាតិដើមភាគីតិច៕