(ភ្នំពេញ)៖ ក្រុមការងារភ្នំពេញប្រចាំតំបន់៥ នៃប្រទេសនូវ៉ែលហ្សេឡង់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកថវិកាសប្បុរសធម៌ដ៏ថ្លៃថ្លាចំនួន ៣​ ៦៨៥ ដុល្លារនូវ៉ែលហ្សេឡង់ ដែលស្មើនឹង ២​១៩៣ ដុល្លារអាម៉េរិក បរិច្ចាគមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

ថវិកាសប្បុរសធម៌នេះ ទទួលបានពីការរៃអង្គាស ពីខាងបងប្អូនខ្មែរ ដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ តាមរយៈសមាគមខ្មែរ វៃឃេថូ វត្តអរញ្ញរង្សី ទីក្រុងហាមីលតុន ដើម្បីចូលរួមក្នុងមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា​៕