(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នា ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និងសង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារះមួយចំនួនដូចខាងក្រោម៖ ជនជាតិចិនតៃវ៉ាន់ ៧៥នាក់, ⁠ជនជាតិចិន ចំនួន ២៤នាក់, ជនជាតិវៀតណាម ១នាក់, ទូរស័ព្ទ ៤៦៩គ្រឿង, កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង, ⁠លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់), រថយន្តសរុបចំនួន ០២គ្រឿង, ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់។

បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕