(ភ្នំពេញ)៖ ដំណឹងមរណភាព! នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការកងពល៤៥០ របស់អតីតខ្មែរក្រហមដ៏មានសក្តានុពល នៅតំបន់ម៉ាឡៃ ភូមិភាគពាយ័ព្យទិស និងជាអតីតមេខ្មែរក្រហមមួយរូបដែលជាឆ្នួនផ្ទុះនៃចលនាផ្តាច់ខ្លួនរបស់ពួកមេដឹកនាំខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កាលពីអំឡុងឆ្នាំ១៩៩៦នោះ បានទទួលមរណភាពហើយ ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ នៅវេលាម៉ោង ៨និង៥នាទី នាព្រលប់ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៥នេះ។

បើយោងតាមការបង្ហោះលើបណ្តាញសង្គមរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅមុននេះបន្តិច៕