(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានឧត្ថមគម្រោង TEKHUB ទៅដល់ «អង្គការមូលនិធិអាស៊ី» ដើម្បីលើកកម្ពស់គំនិតច្នៃប្រឌិត និងបង្កើតថ្មី ក្នុងប្រទេសកម្ពុជាតាមរយៈការផ្តល់ការគាំទ្រដល់អាជីវកម្ម ចាប់ផ្តើមថ្មី (Start Up) ក្នុងវិស័យបច្ចេកវិទ្យា សំដៅជះឥទ្ធិពលវិជ្ជមានក្នុងសង្គម។
គម្រោង THKHUB ជាគម្រោងដែលផ្ដល់ឱកាសដល់សហគ្រិនក្នុងការភ្ជាប់បណ្ដាញជាមួយអ្នកដទៃ និងទទួលបានការផ្ដល់ប្រឹក្សា យោបល់ក្នុងការគ្រប់គ្រងអាជីវកម្មផងដែរ។ បច្ចុប្បន្ននេះ គម្រោងTHKHUB មានមទនភាពដោយបានគាំទ្រដល់អាជីវកម្មចាប់ផ្ដើមថ្មី (Start-Up) ចំនួនបីក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុន Codingate ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សូហ្វវ៉ែរកុំព្យូទ័រ ក្រុមហ៊ុនWEdu Share ដែលជាវេទិកាសម្រាប់ចែករំលែកព័ត៌មានពីឱកាសអាហារូបករណ៍ និងក្រុមហ៊ុន Tao Ventures ជាក្រុមហ៊ុនប្រឹក្សាយោបល់ យុទ្ធសាស្ដ្រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក Silas Everett តំណាងប្រចាំប្រទេស នៃអង្គការមូលនិធីអាស៊ី បានឲ្យដឹងថា «អង្គការមូលនិធិអាស៊ីទទួលស្គាល់ពីសារៈសំខាន់ នៃអាជីវកម្មចាប់ផ្តើមថ្មី ក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាភាពរុងរឿងនៃសង្គមកម្ពុជាផងដែរ។ ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Smart Axiataថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងនូវ
ការប្តេជ្ញាចិត្តរបស់យើងក្នុងបេសកកម្មលើកកម្ពស់សហគមអាជីវកម្មចាប់ផ្តើមថ្មីនៅកម្ពុជានិងជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមកម្ពុជា»។
គម្រោងTEKHUB មានគោលបំណងលើកកម្ពស់គំនិតច្នៃប្រឌិតនិងបង្កើតថ្មី ក្នុងប្រទេសកម្ពុជាតាមរយៈការផ្តល់ការគាំទ្រដល់អាជីវកម្ម ចាប់ផ្តើមថ្មី (Start Up) ក្នុងវិស័យបច្ចេកវិទ្យា សំដៅជះឥទ្ធិពលវិជ្ជមានក្នុងសង្គម។ ក្រៅពីផ្តល់ទីតាំងការិយាល័យសម្រាប់ធ្វើការ គម្រោងTEKHUB ក៏បានផ្តល់ឱកាសដល់សហគ្រិន ក្នុងការភ្ជាប់បណ្តាញជាមួយអ្នកដ៏ទៃ និងទទួលបានការផ្តល់ប្រឹក្សាយោបល់ក្នុងការគ្រប់គ្រងអាជីវកម្មផងដែរ។
សូមបញ្ជាក់ថា ក្រៅពីសហការឧបត្ថម្ភពីក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះ ក៏មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត ក្នុងនោះមាន ក្រុមហ៊ុន Codingate ជាក្រុមហ៊ុនអភិវឌ្ឍន៍សុហ្វវ៊ែរកុំព្យូទ័រ, ក្រុមហ៊ុន WEdushare ដែលជាវេទិកាសម្រាប់ចែករំលែកព័ត៌មាន ពីឱកាសអាហារូបករណ៍ និងក្រុមហ៊ុន Tao Ventures ជាក្រុមហ៊ុនប្រឹក្សាយោបល់យុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម៕