(ភ្នំពេញ)៖ ហាងទំនិញសិនត្រលម៉ល Central Mall បញ្ចុះតម្លៃពិសេសរហូតដល់៧០ភាគរយ សម្រាប់ទំនិញម៉ាកល្បី៣ប្រភេទរួមមានម៉ាក Victorinox ម៉ាក TACTICAL 5.11 និងម៉ាក The North Face ដែលម៉ាកទាំងនេះសុទ្ធសឹងជាម៉ាកល្បី របស់ប្រទេសអាមេរិក និងប្រទេសស្វីស ការបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧តែប៉ុណ្ណោះ។
ម៉ាក TATICAL 5.11 ជាម៉ាកមួយដែលគាំទ្រវិស័យយោធា និងកងកម្លាំងសមត្ថកិច្ច រដ្ឋាភិបាល ហើយក៏ត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំង ពីក្រុមកម្លាំងសមត្ថកិច្ច និងប៉ូលីស FBI។ ជាការពិតណាស់គោលបំណង របស់អ្នកបង្កើតម៉ាកនេះ គឺចង់ផ្តល់នូវផាសុខភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ទោះបីក្នុងកាលៈទេសៈណាក៏ TATICAL 5.11 តែងតែមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការរបំពេញនូវតម្រូវការ។
ផលិតផលម៉ាក TATICAL 5.11 មានដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និងសម្ភារៈមួយចំនួន សម្រាប់បម្រើការការងារសមត្ថកិច្ច។
សម្រាប់ម៉ាក Victorinox វិញមានដូចជា សម្លៀកបំពាក់បុរស ទាំងឈុតអាវធំ អាវដើរកំសាន្ត អាវរងា ខោ វ៉ាលីស នាឡិកា កាំបិតជាដើម ដែលសុទ្ធសឹងជារបស់ល្អ ត្រូវបានគេទទួលស្គាល់ថាជាម៉ាកមួយ ដែលអាចធានាបាន ពីគុណភាពល្អ ប្រើបានយូរ និងមិនមានបញ្ហាពេលកំពុងប្រើនោះទេ តម្លៃសមរម្យអាចទទួលយកបាន ដែលមិនថ្លៃហួសហេតុ។ មិនតែប៉ុណ្ណោះ សម្រាប់បុរសសម័យថ្មី នៅតាមបណ្តាប្រទេសនានា ពួកគេតែង និយមប្រើប្រាស់របស់ និងសម្ភារៈប្រើប្រាស់របស់ Victorinox ព្រោះថាវាជាម៉ាកមួយ ដែលផ្តល់នូវភាពថ្លៃថ្នូរ និងអាចប្រើបានរាប់ឆ្នាំ និងតម្លៃសមរម្យ។
ចំពោះគុណសម្បត្តិ ម៉ាក The North Face គឺមានផលិតផលជាច្រើន នៅក្នុងនោះ រួមមាន អាវរងាវ អាវយឺត ស្បែកជើង កាបូប និងសម្លោកបំពាក់ សម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃ និងសម្លាក់បំពាក់សម្រាប់ឡើងភ្នំផងដែរ។ The North Face មានគោលដៅ៤យ៉ាងដើម្បីសម្រេចបាននូវគុណភាព និងស្ដង់ដារខ្ពស់រួមមាន៖ទី១, ការវាយតំលៃឧបករណ៍ និង មានការទទួលគំនិតយោបល់ ពី អត្តពលិកល្បីៗ លំដាប់ថ្នាក់ពិភពលោក។ ទី២, ការវិនិយោគទុន និង ការអភិវឌ្ឍសម្ភារៈថ្មីដូចជា PacLite ដែលបង្រួម រឺបត់ បានច្រើនជាន់។ ទី៣, ជាមួយនឹង Gore-tex ទម្ងន់ស្រាល ដែលមានក្រណាត់ប្រភេទ Shell, និងទី៤ គឺដំណើរការផលិតផល ជាមួយនឹងការធ្វើតេស្ដេថ្ម tortuous នៅក្នុងមន្ទីរពិសោធន៍។
កុំឲ្យឱកាសនេះដ៏ល្អនេះកន្លងផុតទៅឲ្យសោះកម្មវិធីបញ្ចុះតម្លៃនេះមានត្រឹមតែថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧ នេះតែប៉ុណ្ណោះ ការបញ្ចុះតម្លៃនេះកំពុងធ្វើឡើងនៅ ក្នុងផ្សារទំនើប អ៊ីអនម៉លជាន់ផ្ទាល់ដី ទល់មុខហាងនំបុ័ងទួឡេសួ៕