(ភ្នំពេញ)៖ រោងភាពយន្តស្តង់ដារប្រទេសកូរ៉េ «Prime Cineplex» បានបើកសម្ពោធ សាខាមួយបន្ថែមទៀត នៅឯផ្សារទំនើប Atrium ជាន់ទី៣ និងជាន់ទី៤ នៅក្នុងបុរីវិមានភ្នំពេញ កាលពីពេលថ្មីៗនេះ ក្រោមវត្តមានជាអធិបតិភាព ពីសំណាក់លោក ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, លោក លី ជុនហូ នាយកប្រតិបត្តិ Prime Cineplex កម្ពុជា, លោក William អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន SUSUSI ALOE VERA វត្តមានភ្ញៀវកិត្តិយស និងបងប្អូនអ្នកសារព័ត៌មាន ជាច្រើនរូបទៀត។
នៅក្នុងកម្មវិធីសម្ពោធ រោងភាពយន្តទំនើប Prime Cineplex សាខាថ្មីនេះ ក៏មានការចូលរួមពីតារាចម្រៀង លោក G-David ក្រុមចម្រៀងស្រី 4Nix និងក្រុមចម្រៀងប្រុស Onetop ផងដែរ។
ដោយសារតែមានការគាំទ្រ នូវរោងភាពយន្ត Prime Cineplex សាខាទី១ ដែលបានបើកសម្ពោធ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងផ្សារទំនើបសុវណ្ណា ជាមួយរោងបញ្ចាំងធំៗចំនួន៥ ដែលសុទ្ធសឹងតែបំពាក់ ទៅដោយឧបករណ៍ទំនើប និងបច្ចេកវិទ្យាចុងក្រោយគេបង្អស់នោះ ទើបកាលពីថ្មីៗនេះ Prime Cineplex និង SUSUSI ALOE VERA ដែលជាទឹកប្រទាលកន្ទុយក្រពើ នាំចូលពីប្រទេសថៃ១០០% សហការគ្នារៀបចំកម្មវិធីសម្ពោធ សាខាថ្មីនេះឡើងតែម្តង។
រោងភាពយន្ត Prime Cineplex គឺជារោងភាពយន្ត ដែលដំណើរការឡើងស្របទៅតាមស្តង់ដារ រោងភាពយន្តក្នុងប្រទេសកូរ៉េ ដែលមានផាសុខភាព រូបភាពច្បាស់ល្អ បំពាក់ដោយប្រព័ន្ធសំឡេង កម្រិត ៧.១ គ្រប់ Hall និងមានប្រភេទសាលជាច្រើនជម្រើស សម្រាប់លោកអ្នកដូចជា៖
-សាល VIP កៅអីអាចបត់សារ៉េ និងមានកន្លែងសាកថ្មទូរស័ព្ទ។
-សាល Premium ATMOS បំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Dobly ជាមួយកៅអីទាន់ល្មើយ។
-សាល គ្រួសារ លោកអ្នកអាចរីករាយទស្សនាជាលក្ខណៈដៃគូ ឬមិត្តភក្តិ ដោយកៅអីសាឡុងធំទូលាយ ដាច់ដោយឡែកពីគ្នា
ដោយក្នុងនោះ គ្រប់សាលទាំងអស់ អាចទស្សនាបានទាំងប្រភេទ 2D និង 3D តែម្តង។
ដើម្បីអបអរការដំណើរសាខាថ្មី ទស្សនិកជនអាចចូលរួមទស្សនាភាពយន្ត ដោយសេរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ ០៩ឧសភា សម្រាប់ភាពយន្តល្បី ដែលទទួលបានការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជនកន្លងមក។ រីឯភាពយន្តថ្មីៗលោកអ្នកគ្រាន់តែចំណាយពី២ដុល្លារឡើង ក៏អាចទស្សនាបានដែរ និងចាប់ពីថ្ងៃទី១០ នេះរហូតដល់ចុងខែឧសភានេះ តម្លៃសំបុត្រចាប់១,៥ដុល្លារឡើង ទៅដែលមានតែមួយគត់ នៅប្រ៉ាមស៊ីនេផ្លិច បុរីវិមានភ្នំពេញ ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារទំនើប Atrium ជាន់ទី៣ និងជាន់ទី៤ នៅក្នុងបុរីវិមានភ្នំពេញ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ភ្នំពេញ៕