(ភ្នំពេញ)៖ កន្លងទៅថ្មីៗវិទ្យុអាស៊ីសេរីបានផ្សព្វផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការ គឺជាមេរោគពិតប្រាកដ បណ្ដាលឱ្យមានជំងឺកូវីដ-១៩»។ ខ្លឹមសារអត្ថបទបានប្រែពីខ្មៅទៅស ពីសទៅជាខ្មៅ។ ប្រជាពលរដ្ឋបានមើលយ៉ាងច្បាស់លាស់។ Comments នៅលើបណ្តាញសង្គមដូចការទះកំផ្លៀងយ៉ាងខ្លាំងៗទៅកាន់ RFA។ Comment ដែលទទួលបាន Like ច្រើនបំផុតគឺ RFA មើលប្រទេសបិតាប្រជាធិបតេយ្យ លើលោក និងបានភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកបង្ហាញថា តួលេខនៃការឆ្លងជំងឺរបស់សហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃនេះអាមេរិកមានករណីឆ្លងសរុបចំនួន ដល់១លាននាក់រួចទៅហើយ រីឯចំនួនអ្នកដែលបានបាត់បង់ជីវិត កើនលើសពី៥៦,០០០នាក់។

តើមូលហេតុដ៏ពិតប្រាកដអ្វីខ្លះ ដែលបានបណ្ដាលឱ្យវីរុសកូវីដ-១៩ រីករាលដាលយ៉ាងទូលំទូលាយលើទឹកដីសហរដ្ឋអាមេរិក។

១៖ គិតតែអត្ថប្រយោជន៍នៃក្រុមមូលធន មិនខ្វល់ខ្វាយពីជីវិតរបស់មនុស្សធម្មតាអ្នកទាំងអស់គ្នាដឹងហើយថា ការរក្សាគម្លាតក្នុងបណ្តាញសង្គម (Social Distancing) ពិតជាសំខាន់ណាស់ក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩។ ឥឡូវរដ្ឋ Georgia និងរដ្ឋផ្សេងទៀតចំនួន៦ នៃសហរដ្ឋអាមេរិកបានប្រកាស ក្នុងសប្តាហ៍ននេះថា នឹងបើកសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ គ្រូពេទ្យមួយរូបបានយំហើយនិយាយក្នុងបណ្តាញសង្គមថា ប្រកាសពីភាពជោគជ័យ ការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ ប៉ុន្តែពួកគាត់បានប្រថុយជាមួយនឹងអាយុជីវិត ប្រឈមជាមួយការខ្វះខាតសម្ភារៈពេទ្យការពារមេរោគ។

អ្នកនយោបាយមួយចំនួនក្នុងសហរដ្ឋអាមេរិក គិតតែអត្ថប្រយោជន៍នៃក្រុមមូលធននិងបក្ស មិនបានខ្វល់ខ្វាយពីជីវិតរបស់មនុស្សធម្មតាសោះឡើយ។ ការបើកសេដ្ឋកិច្ចឡើងវិញ មុនពេលដែលមិនទាន់អាចតេស្តពិនិត្យរកជំងឺវីរុស ដោយក្រោមរូបភាពទ្រង់ទ្រាយធំ និងការគ្រប់គ្រងជំងឺវីរុសដោយគ្មានប្រសិទ្ធភាព ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ អាចធ្វើឲ្យជំងឺវីរុសរីករាលដាលកាន់តែខ្លាំងឡើងៗ និងធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើនរងនូវទុក្ខវេទនាដោយសារជម្ងឺកូវីដ-១៩។

ក្រឡេកមើលប្រទេសចិនវិញ ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក លោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានស្នើទាមទារគ្រប់ស្ថាប័នទាំងអស់ ត្រូវតែចាត់ទុកសុខសុវត្ថិភាពអាយុជីវិត និងសុខភាពប្រជាជនជាចម្បង ត្រូវគ្រប់គ្រងស្ថានភាពនៃការរីករាលដាលនៃជំងឺវីរុសដោយភាពមុតមាំបំផុត។ មានតែយកផលប្រយោជន៍ប្រជាជនជាធំ ទើបជាសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។ សូមសាកសួរថា ប្រសិនជាមិនអាចធានារក្សាអាយុជីវិតមនុស្សបាន (Human Left) តើត្រូវធានា Human Right (សិទ្ធិមនុស្ស) ដោយយ៉ាងដូចម្តេចទៅ?

២៖ ខ្វះការសម្របសម្រួលរួម ចេះតែទំលាក់ទំនួលខុសត្រូវទៅកាន់អ្នកដទៃប្រឈមមុខនឹងជំងឺវីរុសលើកនេះ អ្នកដឹកនាំនៃសហរដ្ឋអាមេរិក គ្មានសមត្ថភាព ទទួលយកការងារនោះទេ។ ទំនួលខុសត្រូវដែលខ្លួនត្រូវរាប់រងមិនព្រមទៅធ្វើទេ ឯកិច្ចការដែលមិនត្រូវខ្វល់បែរជាខ្វាយខ្វល់ទៅវិញ។ ក្នុងនាមជាអ្នកដឹកនាំ នៃសហរដ្ឋអាមេរិក គួរតែសម្របសម្រួលរដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលនៃរដ្ឋនីមួយៗ ដើម្បីចែកចាយសម្ភារៈទប់ស្កាត់ នឹងជំងឺប្រកបដោយមានប្រសិទ្ធភាព។ ប៉ុន្តែតាមស្ថានភាពជាក់ស្តែងវិញគឺ រដ្ឋាភិបាលកណ្តាល ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) និងរដ្ឋាភិបាលនៃរដ្ឋទាំង៥០ នាំគ្នាដណ្ដើមសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសទៅវិញ។ សម្ភារៈការពារមិនបានចាត់ចែងប្រកបដោយប្រសិទ្ធភាពសោះ។

ក្រឡេកមើលប្រទេសចិនវិញ លោកប្រធានាធិបតីចិន បានទទួលខុសត្រូវដោយភាពក្លាហាន ហ៊ានធ្វើការសម្រេចចិត្តដឹកនាំចង្អុលបង្ហាញ និងចាត់ចែងកិច្ចពាក់ព័ន្ធដោយខ្លួនផ្ទាល់ បែងចែកភារកិច្ចតាមស្ថាប័ននីមួយៗយ៉ាងច្បាស់លាស់។
គ្រប់ខេត្តក្នុងប្រទេសចិនបានជួយខេត្តហ៊ូប៊ីដោយបានចាត់បញ្ជូនក្រុមវេជ្ជសាស្រ្តជាង៣៤០ក្រុម និងគ្រូពេទ្យជាង៤២០០រូប ធ្វើដំណើរទៅកាន់ទីក្រុងអ៊ូហាន់ ខេត្តហ៊ូប៊ី។ ប្រជាជនចិនបានរួមសុខរួមទុក្ខលើក្បូនតែមួយ សាមគ្គីគ្នាទាំងកាយទាំងចិត្ត ទទួលបានភាពជោគជ័យមួយជំហានធំក្នុងការទប់ស្កាត់នឹងជំងឺវីរុស។ សូមសាកសួរថា ប្រឈមមុខនឹងជំងឺវីរុសដ៏កាចសាហាវមួយនេះ ប្រសិនជាមិនអាចរួមកម្លាំងគ្នាទូទាំងប្រទេសដែលប្រៀបដូចជាខ្សែពួរមួយ តើអាចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដោយយ៉ាងដូចម្តេចទៅ?

៣៖ បាតដៃខ្នងដៃ ព័ត៌មាននិងស្ថិតិមានសភាពច្របូកច្របល់ ប្រឈមមុខនឹងជំងឺវីរុសលើកនេះ ប្រជាជនសហរដ្ឋអាមេរិក មិនមានប្រភពព័ត៌មានណា ដែលអាចទុកចិត្តបានសោះឡើយ។ លើប្រព័ន្ធបណ្ដាញនៃមជ្ឈមណ្ឌលទប់ស្កាត់នឹងជំងឺវីរុស (CDC)របស់សហរដ្ឋអាមេរិក មិនបានធ្វើការផ្សព្វផ្សាយពីតួលេខ តាំងពីយូរណាស់មកហើយ។ អ្នកទាំងអស់គ្នាបែរជាប្រើទិន្នន័យដែលចេញពីសាកលវិទ្យាល័យ The Johns Hopkins ទៅវិញ។

អ្នកដឹកនាំសហរដ្ឋអាមេរិកតែងតែបាតដៃខ្នងដៃ ធ្វើឲ្យប្រជាជនខ្លួនមានភាពមិនច្បាស់លាស់។ ចំពោះបញ្ហានៃការប្រើប្រាស់សារធាតុ Hydroxychloroquine និងការពាក់ម៉ាសវិញ តែមិនរក្សាភាពដូចគ្នាជាមួយនឹងអ្នកជំនាញសោះ។ តាមការផ្សព្វផ្សាយនៃសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា តួលេខនៃការបាត់បង់ជីវិតដោយសារជំងឺវីរុសកូវីដ-១៩ នៃស្ថាប័នមើលថែចាស់ជរាមានចំនួនលើសពី១ម៉ឺននាក់ទៅហើយ។

ហើយមនុស្សចាស់ជរាជាច្រើនរហូតដល់បាត់បង់ជីវិត នៅតែមិនអាចតេស្តពិនិត្យឃើញថា តើបង្កឡើងដោយជំងឺវីរុសកូវីដ-១៩ ឬក៏មិនមែន។ ព័ត៌មាននៃនាវាចម្បាំង Roosevelt (USS Theodore Roosevelt CVN-71) ក៏បានសបញ្ជាក់ឲ្យឃើញពីភាពច្របូកច្របល់ខ្លាំង នៃការស្រង់តួលេខរបស់អាមេរិក។ ក្រឡេកមើលប្រទេសចិនវិញ ដោយសារស្ថានភាពជំងឺរាតត្បាតមានការថយចុះ ទីក្រុងអ៊ូហ៊ាន បានរៀបចំស្រង់និងផ្ទៀងផ្ទាត់ស្ថិតិទិន្នន័យនៃជំងឺសាជាថ្មី ប្រកបដោយទំទួលខុសត្រូវចំពោះប្រវត្តិសាស្ដ្រ ប្រជាជន និងអ្នកដែលបានបាត់បង់ជីវិត។

យើងក៏យល់ពីស្ថានភាពដែលប្រព័ន្ធសុខាភិបាល ស្ថិតក្នុងសម្ពាធដ៏តានតឹងនេះ ការស្រង់ស្ថិតិវាពិតជាមានភាពលំបាកជាខ្លាំង។ លោក អៀ សុផល ដែលបានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ដោយបានសរសេរក្នុង Twitter ថា លទ្ធផលធ្វើតេស្ដរបស់រដ្ឋកាលីហ្វ័រញ៉ាស្ដីអំពីជំងឺកូវីដ-១៩ បានបញ្ជាក់ឱ្យឃើញថា ចំនួនអ្នកឆ្លងមេរោគពិតប្រាកដមានចំនួនខ្ពស់ជាងទិន្នន័យ ដែលបានរាយការណ៍រាប់សិបដង។ សូមសាកសួរថា ទិន្នន័យដែលខ្លួនបានដកស្រង់មានភាពមិនច្បាស់លាស់ហើយ នៅមានមុខអ្វីហ៊ានស្តីបន្ទោសប្រទេសដទៃទៀត?

៤៖ មិនទទួលខុសត្រូវលើកិច្ចការអន្ដរជាតិ ចង់យកបញ្ហាផ្ទៃក្នុងខ្លួនឯងទៅទម្លាក់លើអ្នកដទៃ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក សហរដ្ឋអាមេរិកដើមឡើយត្រូវដើរតួសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ផ្ទុយទៅវិញសហរដ្ឋអាមេរិកបែរជាប្រើអំណាចកាត់យកសម្ភារៈការពារ ដែលបញ្ជូនពីចិន ទៅកាន់អាល្លឺម៉ង់ និងបារាំង ហើយថែមទាំងបង្កើនការលំបាកជាច្រើនដល់ចិន និងអង្គការសុខភាពពិភពលោក ឥតឈប់ឈរបានកែឈ្មោះ វីរុសកូវីដ-១៩ ជាវីរុសចិន ហើយក្នុងគ្រាលំបាកបំផុតមួយនេះ កាត់ផ្ដាច់ថវិការបស់ខ្លួនដែលជូនដល់អង្គការសុខភាពពិភពលោក បានព្យាយាមស្ដីបន្ទោស ទៅកាន់អ្នកខាងក្រៅ ក្នុងគោលបំណងចង់បង្វែរការចាប់អារម្មណ៍របស់ប្រជាជន ដើម្បីទាញយកអត្ថប្រយោជន៍បក្សក្នុងការបោះឆ្នោត។ អាចនិយាយបានថា រឿងគ្រប់គ្រងជំងឺរាតត្បាតមិនពូកែសោះ តែរឿងទម្លាក់កំហុសអ្នកដទៃគឺលេខមួយ។

ក្រឡេកមើលប្រទេសចិនវិញ ត្បិតតែចិនកំពុងតែជួបនឹងបញ្ហាធ្ងន់ធ្ងរក្នុងការទប់ស្កាត់នឹងជំងឺវីរុសមួយនេះក៏ពិតមែន តែចិននៅតែជួយដល់បណ្តាប្រទេសផ្សេងទៀត ដោយបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ និងបានផ្ដល់សម្ភារៈជាច្រើនអនេកជូនដល់ប្រទេសទំាងនោះ ជាពិសេសប្រទេសកម្ពុជាយើង។ ប្រទេសចិនបានផ្តល់ជំនួយជាថវិកាជាបន្ទាន់ចំនួនពីរលើកដែលសរុប ៥០លានដុល្លារអាមេរិកដល់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ របស់ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺមួយនេះ។
ស្ថិតនៅក្នុងសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រទេសនានាមិនអាចបង្រួបបង្រួម និងសហការគ្នាបានយ៉ាងល្អ
តើយើងត្រូវទប់ស្ដាត់នឹងជំងឺវីរុសកូវីដ-១៩ប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្តេចទៅ?

មិត្តអ្នកអានជាទីស្រឡាញ់ ! ក្រោមការដឹកនាំដ៏ឈ្លៃវៃរបស់សម្តេចតេជោ ហ៊ុន សែន កិច្ចប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ទទួលបានសមិទ្ធផលជាច្រើនអនេក។ ក្នុងរយៈពេលប្រមាណ២សប្តាហ៍ថ្ងៃកន្លងមកនេះ កម្ពុជាគ្មានករណីឆ្លងថ្មីនោះទេ ហើយមកដល់ពេលនេះ ក៏គ្មានអ្នកបាត់បង់ជីវិតនោះដែរ អត្រាព្យាបាល១២២នាក់ នៅសល់តែ៣នាក់ប៉ុណ្ណោះ។ ជំងឺវីរុសគ្មានបែងចែកព្រំដែន និងពូជសាសន៍ឡើយ វាគឺជាសត្រូវរួមរបស់មនុស្សជាតិទាំងឡាយ។ ស្ថិតក្នុងគ្រាដ៏លំបាកនេះ មានតែការពួតដៃគ្នាកសាងសហគមន៍ជោគវាសនារួមនោះទេ ទើបអាចជម្នះនឹងសង្រ្គាមជំងឺវីរុសកូវីដ-១៩បានយ៉ាងជោគជ័យ។

ខ្ញុំសង្ឃឹមដោយស្មោះថា យើងនឹងទទួលបានជីវភាពរស់នៅធម្មតាក្នុងពេលឆាប់ៗនេះ ក៏សង្ឃឹមថាវិទ្យុអាស៊ីសេរីនឹងបញ្ឈប់រាល់ការចោទប្រកាន់ ដែលគ្មានមូលដ្ឋានទៅកាន់ប្រទេសដទៃ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌សារព័ត៌មានឱ្យបានត្រឹមត្រូវ៕

លិខិតពីប្រជាពលរដ្ឋម្នាក់ រស់នៅរាជធានីភ្នំពេញ