(ភ្នំពេញ)៖ សំបកកេសវេចខ្ចប់ស្រាបៀរ កម្ពុជា បានប្តូររចនាថ្មីយ៉ាងស្អាតប្លែក ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលកំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុននេះ។
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «ការរចនាសំបកកេសយ៉ាងស្រស់ស្អាតថ្មីនេះ នឹងធ្វើឲ្យអតិថិជនទទួលបានអារម្មណ៍សប្បាយរីករាយ សាកសមនឹងបរិយាកាសជួបជុំក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ»។
អ្នកស្រី បានឲ្យដឹងទៀតថា ស្រាបៀរ កម្ពុជា តែងនាំយកអ្វីថ្មីប្លែកជូនដល់អតិថិជនជានិច្ច។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនក៏ទើបបានរចនារូបកំពូលតារាបាល់ទាត់លំដាប់ពិភពលោករបស់ក្រុម Manchester City នៅលើសំបកវេចខ្ចប់កំប៉ុងស្រាបៀរ កម្ពុជា ដើម្បីផ្តល់អារម្មណ៍ពិសេសអស្ចារ្យជូនដល់អ្នកគាំទ្រនៅកម្ពុជា។ (អានបន្ថែម)
ជាងនេះទៅទៀត អ្នកស្រីបានបង្ហើបថា នាពេលឆាប់ៗខាងមុខនេះ ស្រាបៀរ កម្ពុជា នឹងនាំអ្វីថ្មីបន្ថែមទៀត សម្រាប់ធ្វើឲ្យការជួបជុំនានារបស់អតិថិជនកាន់តែមានភាពរស់រវើក ប្លែកអារម្មណ៍ និងកាន់តែសប្បាយរីករាយ។ ដូច្នេះ សូមរង់ចាំតាមដានទាំងអស់គ្នា។
ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ! ពិសាដោយការទទួលខុសត្រូវ៕