(ភ្នំពេញ)៖ នៅថ្ងៃម្សិលមិញ យើងខ្ញុំបានលើកបង្ហាញអំពីសម្បត្តិបេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា ហើយនៅថ្ងៃនេះយើងខ្ញុំចង់លើកបង្ហាញបន្តអំពីសម្បត្តិបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌូណេស៉ី ដែលមានដល់ទៅ៩ទីតាំង/តំបន់ ក៏ជាចំនួនច្រើនជាងគេផងដែរនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ានយើងនេះ។
អង្គការយូណេស្កូបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៅប្រទេសឥណ្ឌូណេស៉ីចំនួន៩ទីតាំង ក្នុងនោះរួមមាន៖
១. ក្រុមប្រាសាទបុរោពុទ្ធោ (Borobudur Temple Compounds) ឆ្នាំ១៩៩១
២. ឧទ្យានជាតិល្មូនយក្សកូម៉ូដូ (Komodo National Park) នៅឆ្នាំ១៩៩១ ទំហំ២១៩,៣២២ហិកតា
៣. ក្រុមប្រាសាទព្រហ្មបាណន់ (Prambanan Temple Compounds) ឆ្នាំ១៩៩១
៤. ឧទ្យានជាតិអ៊ូជុងគូឡុន (Ujung Kulon National Park) ឆ្នាំ១៩៩១ ទំហំ៧៨,៥២៥ហិកតា
៥. ស្ថានីយបុរេប្រវត្តិសាងហ្គីរ៉ាន (Sangiran Early Man Site) ឆ្នាំ១៩៩៦ ទំហំ៥,៦០០ហិកតា
៦. ឧទ្យានជាតិឡូរ៉ង់ត្ស៍ (Lorentz National Park) ឆ្នាំ១៩៩៩ ទំហំ២,៣៥០,០០០ហិកតា
៧. តំបន់ព្រៃត្រូពិកស៊ូម៉ាត្រា (Tropical Rainforest Heritage of Sumatra) ឆ្នាំ២០០៤ ទំហំ២,៥៩៥,១២៤ហិកតា
៨. តំបន់ទេសភាពវប្បធម៌ខេត្តបាលី (Cultural Landscape of Bali Province) ឆ្នាំ២០១២ ទំហំ១៩,៥២០ហិកតា
៩. ស្ថានីយរ៉ែធ្យូងថ្មអូមប៊ីលីន (Ombilin Coal Mining Heritage of Sawahlunto) ឆ្នាំ២០១៩
(ភាគទី១)៖ https://plus.freshnewsasia.com/index.php/en/knowledge/286830-2023-04-13-10-12-18.html