(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៤៥មក ប្រទេសកម្ពុជាមាននាយករដ្ឋមន្ត្រីចំនួន៣៧អង្គ/រូបហើយ ដោយក្នុងចំណោមនោះមានទាំងព្រះមហាក្សត្រ រាជវង្សានុវង្ស ឥស្សរជន ម្យ៉ាងទៀតក៏មាន៤រូបជានាយករដ្ឋមន្រ្តីស្តីទី (បណ្តោះអាសន្ន)។ នេះបើតាមគេហទំព័រវីគីភីឌា។
II. សម័យសង្គមរាស្ត្រនិយម
ទី១៦. នាយករដ្ឋមន្ត្រីទី១៦ គឺសម្តេច ប៉ែន នុត (កាន់តំណែងនាយករដ្ឋមន្ត្រីលើកទី២) ២៤ មករា ១៩៥៣ ដល់ ០៩ វិច្ឆិកា ១៩៥៣ (២៨៩ថ្ងៃ) មកពីគណបក្សប្រជាធិបតេយ្យ
ទី១៧. នាយករដ្ឋមន្ត្រីទី១៧ គឺសម្តេច ប៉ែន នុត (កាន់តំណែងលើកទី៣) ០៩ វិច្ឆិកា ១៩៥៣ ដល់ ២២ វិច្ឆិកា ១៩៥៣ (១៣ថ្ងៃ) មកពីគណបក្សប្រជាធិបតេយ្យ
ទី១៨. នាយករដ្ឋមន្ត្រីទី១៨ គឺឯកឧត្តម ចាន់ ណាក់ ២៣ វិច្ឆិកា ១៩៥៣ ដល់ ០៧ មេសា ១៩៥៤ (១៣៥ថ្ងៃ)
ទី១៩. នាយករដ្ឋមន្ត្រីទី១៩ គឺសម្ដេចព្រះនរោត្តម សីហនុ (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី៤) ០៧ មេសា ១៩៥៤ ដល់ ១៨ មេសា ១៩៥៤ (១១ថ្ងៃ)
ទី២០. នាយករដ្ឋមន្ត្រីទី២០ គឺសម្តេច ប៉ែន នុត (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី៤) ១៨ មេសា ១៩៥៤ ដល់ ២៦ មករា ១៩៥៥ (២៨៣ថ្ងៃ) គណបក្សប្រជាធិបតេយ្យ
ទី២១. នាយករដ្ឋមន្ត្រីទី២១ គឺឯកឧត្តម ឡេង ង៉ែត ២៦ មករា ១៩៥៥ ដល់ ០៣ តុលា ១៩៥៥ (២៥០ថ្ងៃ) គណបក្សប្រជាធិបតេយ្យ
ទី២២. នាយករដ្ឋមន្ត្រីទី២២ គឺសម្តេចព្រះឧបយុវរាជ នរោត្ដម សីហនុ (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី៥) ០៣ តុលា ១៩៥៥ ដល់ ០៥ មករា ១៩៥៦ (៩៤ថ្ងៃ) សង្គមរាស្រ្តនិយម
ទី២៣. នាយករដ្ឋមន្ត្រីទី២៣ គឺឯកឧត្តម អ៊ុំ ឈាងស៊ុន (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី២) ០៥ មករា ១៩៥៦ ដល់ ២៩ កុម្ភៈ ១៩៥៦ (៥៥ថ្ងៃ) សង្គមរាស្រ្តនិយម
ទី២៤. នាយករដ្ឋមន្ត្រីទី២៤ គឺសម្តេចព្រះឧបយុវរាជ នរោត្ដម សីហនុ (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី៦) ០១ មិនា ១៩៥៦ ដល់ ២៤ មិនា ១៩៥៦ (២៣ថ្ងៃ) សង្គមរាស្រ្តនិយម
ទី២៥. នាយករដ្ឋមន្ត្រីទី២៥ គឺឯកឧត្តម ឃឹម ទិត ០៣ មេសា ១៩៥៦ ដល់ ២៩ កក្កដា ១៩៥៦ (១១៧ថ្ងៃ) សង្គមរាស្រ្តនិយម
ភាគទី១៖ https://plus.freshnewsasia.com/index.php/en/knowledge/332151-2024-03-12-09-18-55.html
ភាគទី២៖ https://plus.freshnewsasia.com/index.php/en/knowledge/332290-2024-03-13-09-47-56.html