(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៤៥មក ប្រទេសកម្ពុជាមាននាយករដ្ឋមន្ត្រីចំនួន៣៧អង្គ/រូបហើយ ដោយក្នុងចំណោមនោះមានទាំងព្រះមហាក្សត្រ រាជវង្សានុវង្ស ឥស្សរជន ម្យ៉ាងទៀតក៏មាន៤រូបជានាយករដ្ឋមន្រ្តីស្តីទី (បណ្តោះអាសន្ន)។ នេះបើតាមគេហទំព័រវីគីភីឌា។
II. សម័យសង្គមរាស្ត្រនិយម (ត)
៣៦. នាយករដ្ឋមន្ត្រីទី៣៦ គឺសម្តេចព្រះឧបយុវរាជ នរោត្ដម សីហនុ (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី១០) ១៧ វិច្ឆិកា ១៩៦១ ដល់ ១៣ កុម្ភៈ ១៩៦២ (៨៨ថ្ងៃ) សង្គមរាស្រ្តនិយម
៣៧. នាយករដ្ឋមន្ត្រីទី៣៧ គឺសម្តេចចក្រី ញ៉ឹក ជូឡុង (នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន) ១៣ កុម្ភៈ ១៩៦២ ដល់ ៦ សីហា ១៩៦២ (១៧៤ថ្ងៃ) សង្គមរាស្រ្តនិយម
៣៨. នាយករដ្ឋមន្ត្រីទី៣៨ គឺឯកឧត្តម ចៅសែន កុសលឈុំ (នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន) ៦ សីហា ១៩៦២ ដល់ ៦ តុលា ១៩៦២ (៦១ថ្ងៃ) សង្គមរាស្រ្តនិយម
៣៩. នាយករដ្ឋមន្ត្រីទី៣៩ គឺព្រះអង្គម្ចាស់ នរោត្តម កន្តុល ៦ តុលា ១៩៦២ ដល់ ២៥ តុលា ១៩៦៦ (៤ឆ្នាំ និង១៩ថ្ងៃ) សង្គមរាស្រ្តនិយម
៤០. នាយករដ្ឋមន្ត្រីទី៤០ គឺឯកឧត្តមសេនាប្រមុខ លន់ នល់ ២៥ តុលា ១៩៦៦ ដល់ ១ ឧសភា ១៩៦៧ (១៨៨ថ្ងៃ) សង្គមរាស្រ្តនិយម/ខភម
៤១. នាយករដ្ឋមន្ត្រីទី៤១ គឺសម្តេចបរវសេដ្ឋា សឺន សាន ១ ឧសភា ១៩៦៧ ដល់ ៣១ មករា ១៩៦៨ (២៧៥ថ្ងៃ) សង្គមរាស្រ្តនិយម
៤២. នាយករដ្ឋមន្ត្រីទី៤២ គឺសម្តេច ប៉ែន នុត (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី៧) ៣១ មករា ១៩៦៨ ដល់ ១៤ សីហា ១៩៦៩ (១ឆ្នាំ និង១៩៥ថ្ងៃ) សង្គមរាស្រ្តនិយម
៤៣. នាយករដ្ឋមន្ត្រីទី៤៣ គឺឯកឧត្តមសេនាប្រមុខ លន់ នល់ (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី២) ១៤ សីហា ១៩៦៩ ដល់ ៩ តុលា ១៩៧០ សង្គមរាស្រ្តនិយម/ខភម
ភាគទី១៖ https://plus.freshnewsasia.com/index.php/en/knowledge/332151-2024-03-12-09-18-55.html
ភាគទី២៖ https://plus.freshnewsasia.com/index.php/en/knowledge/332290-2024-03-13-09-47-56.html
ភាគទី៣៖ https://plus.freshnewsasia.com/index.php/en/knowledge/332515-2024-03-15-10-12-31.html
ភាគទី៤៖ https://plus.freshnewsasia.com/index.php/en/knowledge/332605-2024-03-16-10-09-45.html