សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាការពារការឈ្លាន និងវាយបករាល់ឈ្លានពាន។ កម្ពុជាតូច តែកម្ពុជាមានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានសព្វាវុធអាចបាញ់ដល់ក្រុងបាងកក តែកម្ពុជាមិនធ្វើដូច្នោះនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ ជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ * សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅថៃ បើចោទកម្ពុជាជាអ្នករំលោភដីថៃ ហេតុអ្វីមិនព្រមប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ? ហើយហេតុអ្វីមិនព្រមទៅតុលាការអន្តរជាតិជាមួយកម្ពុជា? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលដីការបស់តុលាការអន្តរជាតិ នឹងធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃ មានហេតុផលពន្យល់ទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន ព្រោះជាសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់ថ្មីបន្តដំណើរជិត២ឆ្នាំនេះ កំពុងបន្តដំណើរយ៉ាងល្អប្រសើរ ដោយជម្នះនូវការលំបាកជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពន្ធគយ ចំណូលផ្ទៃក្នុង និងប្រាក់នៅរតនាគារ បានបង្ហាញថា សាច់ប្រាក់ច្រើនជាងពេលសម្តេចចាកចេញពីរាជរដ្ឋាភិបាល។ តាមស្ថានភាពនេះបង្ហាញថា រាជរដ្ឋាភិបាលអ្នកបន្តវេន មិនមែនជាអ្នកអត់មាយាទនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីនៅក្មេងពេលសម្តេចលំបាក សម្តេចតែងប្រៀបធៀបការលំបាករបស់សម្តេច ទៅនឹងអ្នកដទៃដែលលំបាកជាង ដើម្បីលើកទឹកចិត្តជម្នះការលំបាកទាំងឡាយ។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនជាមួយភាពលំបាករបស់សម្តេច បានធ្វើតាំងពីអាយុ១៣ឆ្នាំ ពេលរស់នៅវត្តដើម្បីរៀនសូត្រ ហើយបន្តលុតដំរហូតមកជាមួយការតស៊ូជាយុទ្ធជន។ * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ * សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនជំពាក់គុណថៃសូម្បីបន្តិច ប៉ុន្ដែថៃទៅវិញទេ ដែលជាអ្នកជំពាក់គុណខ្ញុំ» * សម្ដេចតេជោ ហ៊ុន សែន ជូនសារទៅថៃ «សូមកុំភ្លេចប្រវត្តិសាស្ដ្រ កុំបំភ្លៃប្រវត្តិសាស្ដ្រ អ្នកត្រូវគោរពកិច្ចព្រមព្រៀង បើមិនគោរពទេស្មើចោរ» * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: The world in brief - 27 June 2025 * PM Highlights Ethics and Adaptability as Keys to Effective Policing * PM: National Police Stand Shoulder to Shoulder with Frontline Troops in Defending Cambodia’s Sovereignty from Foreign Aggression * PM Hun Manet Instructs Interior Ministry to Continue Reforming National Police with Focus on Two Key Objectives * Samdech Techo Confirms Good Health, Says He’s Ready to Command or Fight If Duty Calls * Samdech Techo Hun Sen Warns Thailand: Honor 1907 Treaty or Be Guilty of Historical Theft * Samdech Techo Declares: “I Owe Thailand Nothing, but They Owe Me” * Samdech Techo Reveals Thai PM’s Plan to Replace Interior Minister, Restore Pheu Thai Control * Fresh News Plus: យោធាចិនបង្ហាញដ្រូនប៉ុនមូស ដែលត្រូវបានផលិតឡើងសម្រាប់បេសកកម្មសម្ងាត់ផ្នែកយោធា * Jeff Bezos កំពុងជជែកជាមួយលោក Trump ដេីម្បីរកកុងត្រាពីរដ្ឋាភិបាលបន្ថែម សម្រាប់ក្រុមហ៊ុន Blue Origin * ចំណេះដឹងទូទៅ៖ ខ្លះៗពីយន្តហោះបំបាំងកាយ B-2 ដែលត្រូវបានប្រើប្រាស់ ដើម្បីវាយកម្ទេចទីតាំងនុយក្លេអ៊ែអ៉ីរ៉ង់