(ភ្នំពេញ)៖ យើងខ្ញុំបានលើកបង្ហាញអំពីសម្បត្តិបេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា ឥណ្ឌូណេស៉ី ឡាវ ម៉ាឡេស៉ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងថៃ ហើយនៅថ្ងៃនេះយើងខ្ញុំចង់លើកបង្ហាញបន្តអំពីសម្បត្តិបេតិកភណ្ឌពិភពលោកនៅប្រទេសវៀតណាមវិញម្ដង។

អង្គការយូណេស្កូបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៅប្រទេសវៀតណាមមានចំនួន៨ទីតាំង ក្នុងនោះរួមមាន៖

១. សារមន្ទីររាជវាំងក្រុងវ៉េ (Complex of Huế Monuments) ឆ្នាំ១៩៩៣

២. ឆកសមុទ្រហាឡុង (Hạ Long Bay) ឆ្នាំ១៩៩៤ ទំហំ១៥០,០០០ហិកតា

៣. ទីក្រុងបុរាណហួយអាន (Hội An Ancient Town) ឆ្នាំ១៩៩៩ ទំហំ២៨០ហិកតា

៤. តំបន់ប្រាសាទចាមនិងដែនជម្រកសត្វព្រៃម៉ៃសុន (Mỹ Sơn Sanctuary) ឆ្នាំ១៩៩៩ ទំហំ៩២០ហិកតា

៥. ឧទ្យានជាតិហ្វុងង៉ា-កេបាង (Phong Nha-Kẻ Bàng National Park) ឆ្នាំ២០០៣ ទំហំ១២៣,៣២៦ហិកតា

៦. វិមានអធិរាជក្រុងថាំងឡុង (Central Sector of the Imperial Citadel of Thăng Long) ឆ្នាំ២០១០ ទំហំ១០៨ហិកតា

៧. កំពែងក្រុងសម័យរាជវង្សហូ (Citadel of the Hồ Dynasty) ឆ្នាំ២០១១ ទំហំ៥,០៧៩ហិកតា

៨. តំបន់ការពារទេសភាពចាងអាន (Tràng An Landscape Complex) ឆ្នាំ២០១៤

ដោយឡែកសម្រាប់ប្រទេសព្រុយណេ និងប្រទេសទីម័រខាងកើត គឺនៅមិនទាន់មានការបញ្ចូលតំបន់ណាមួយទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឡើយទេ។ តែទោះជាយ៉ាងណាតំបន់អាស៉ីអាគ្នេយ៍យើងនេះ គឺនៅមានសម្បត្តិបេតិកភណ្ឌជាច្រើនទៀតនឹងត្រូវចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ។

គួរជម្រាបថា ភូមិសាស្ត្រតំបន់បេតិកភណ្ឌពិភពលោក គឺមិនដូចភូមិសាស្ត្រដែនដី ភូមិសាស្ត្រនយោបាយ ឬភូមិសាស្ត្រសេដ្ឋកិច្ចនោះឡើយ ដូច្នេះហើយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក៏បានបែងចែកភូមិសាស្ត្របេតិកភណ្ឌពិភពលោកជា៥តំបន់ធំៗ រួមមាន៖ តំបន់បេតិកភណ្ឌអាហ្រ្វិក តំបន់បេតិកភណ្ឌអារ៉ាប់ តំបន់បេតិកភណ្ឌអាស៊ីនិងប៉ាស៊ីហ្វិក តំបន់បេតិកភណ្ឌអឺរ៉ុបនិងអាមេរិកខាងជើង និងតំបន់បេតិកភណ្ឌអាមេរិកឡាទីននិងការាអ៉ីប៕

(ភាគទី១)៖ https://plus.freshnewsasia.com/index.php/en/knowledge/286481-2023-04-12-11-23-02.html
(ភាគទី២)៖ https://plus.freshnewsasia.com/index.php/en/knowledge/286830-2023-04-13-10-12-18.html
(ភាគទី៣)៖ https://plus.freshnewsasia.com/index.php/en/knowledge/286981-2023-04-14-11-11-56.html
(ភាគទី៤)៖ https://plus.freshnewsasia.com/index.php/en/knowledge/287036-2023-04-15-12-31-25.html
(
ភាគទី៥)៖ https://plus.freshnewsasia.com/index.php/en/knowledge/287193-2023-04-17-10-09-12.html
(ភាគទី៦)៖ https://plus.freshnewsasia.com/index.php/en/knowledge/287317-2023-04-18-11-12-11.html
(ភាគទី៧)៖ https://plus.freshnewsasia.com/index.php/en/knowledge/287444-2023-04-19-11-02-07.html
(ភាគទី៨)៖ https://plus.freshnewsasia.com/index.php/en/knowledge/287696-2023-04-20-11-16-18.html