សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បដិសេធសំណើរបស់ក្រសួងមួយចំនួន ស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួង ទៅជាគ្រឹះស្ថានសាធារណៈ ដើម្បីបើកបង្រៀនយកថ្លៃសិក្សា។ សម្តេចមហាបវរធិបតី ណែនាំឱ្យសាលាផ្តោតការយកចិត្តទុកដាក់បណ្តុះបណ្តាលមន្ត្រី តាមរយៈរៀបចំវគ្គបំប៉ននានា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយនៅតែតម្រូវឲ្យរៀនរយៈពេល៦ឆ្នាំដដែល (មិនបាច់សិក្សាដូចពីមុនរយៈពេល៨ឆ្នាំទេ) តែត្រូវប្រើប្រាស់យុទ្ធសាស្រ្តឈ្នះឈ្នះ ដោយយកមេរៀន (ដែលសិក្សា២ឆ្នាំ) មកបញ្ចូលក្នុងការសិក្សា ដើម្បីចំណេញពេលវេលាឲ្យពួកកាត់ដដែល ពោលពួកគាត់រៀនរយៈពេល៦ឆ្នាំដដែល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យបង្រួមមន្ទីរពិសោធន៍ដែលនៅរាយប៉ាយតាមក្រសួងនានា គួរពិនិត្យច្របាច់បញ្ចូលគ្នា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយនៅតែតម្រូវឲ្យរៀនរយៈពេល៦ឆ្នាំដដែល (មិនបាច់សិក្សាដូចពីមុនរយៈពេល៨ឆ្នាំទេ) តែត្រូវប្រើប្រាស់យុទ្ធសាស្រ្តឈ្នះឈ្នះ ដោយយកមេរៀន (ដែលសិក្សា២ឆ្នាំ) មកបញ្ចូលក្នុងការសិក្សា ដើម្បីចំណេញពេលវេលាឲ្យពួកកាត់ដដែល ពោលពួកគាត់រៀនរយៈពេល៦ឆ្នាំដដែល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់អភិបាលកិច្ចតាមក្រសួងស្ថាប័នរដ្ឋ កម្ពុជាប្រើអភិក្រម «ពង្រឹង ជាជាងពង្រីក»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋដាក់សំណើច្រើនណាស់ សុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានប្រទេសចំនួន ៦ប្រទេស បានធ្វើកំណែទម្រង់អភិបាលកិច្ច។ ប្រទេសទាំង៦នោះ រួមមានអាមេរិក អង់គ្លេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម និងអាហ្សង់ទីន។ នេះជាការប្រើអភិក្រម «បង្រួម ដើម្បីពង្រឹង» * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចុះស្រង់មន្ត្រីក្របខណ្ឌ និងកិច្ចសន្យាធ្វើការចាប់ពី១០ឆ្នាំឡើង ដើម្បីផ្តល់មេដាយជូនគាត់។ តែត្រូវធានាភាពសុក្រឹត្យ ត្រឹមត្រូវ និងតម្លាភាព ប្រយ័ត្នមន្ត្រីអត់ដែលធ្វើការក៏ស្រង់ឈ្មោះមកផ្តល់មេដាយដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នរបស់រដ្ឋ រៀបចំផ្តល់បណ្ណសរសើរជូនមន្ត្រីរាជការ ដែលបំពេញការងារបានល្អ និងសកម្ម។ សម្តេចបញ្ជាក់ថា ការផ្តល់បណ្ណសរសើរនេះ គឺជាការទទួលស្គាល់ស្នាដៃរបស់មន្ត្រីរាជការ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ផ្នត់គំនិតនៃភាពត្រឹមត្រូវក្នុងការប្រលងជ្រើសរើសមន្ត្រី នឹងត្រូវបានពង្រឹងគ្រប់ក្រសួងស្ថាប័ន បូករួមទាំងការប្រលងជ្រើសរើសនគរបាល និងកងទ័ព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់ក្នុងការប្រលងជ្រើសរើសមន្ត្រី ទទួលបានការសាទរយ៉ាងខ្លាំងពីបេក្ខជនប្រលង និងអាណាព្យាបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រលងជ្រើសរើសមន្ត្រីនាពេលកន្លងទៅ បើគ្មានភាពយុត្តិធម៌ទេ នោះបេក្ខជនចូលរួមប្រលងប្រមាណជា១២ម៉ឺននាក់ នឹងផ្ទុះការប្រតិកម្ម។ * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ * វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ត្រាំ យល់ចិត្តគ្នាច្បាស់ និងប្តេជ្ញាស្តារទំនាក់ទំនងឡើងវិញ * CoolApp មានក្រុមការងារ Support ឆ្លើយតបចម្ងល់លើការប្រើប្រាស់ សូមឆាតតាមលេខ CoolApp: 078 818 080 ! ក្រុមការងាររង់ចាំឆ្លើយតប ២៤ម៉ោង/២៤ម៉ោង ទៅកាន់លោកអ្នកភ្លាមៗ ពាក់ព័ន្ធការប្រើប្រាស់ និងតម្លើង CoolApp ! Call Center: 078 818 080 / Website: www.coolapp.com.kh * Fresh News English: Telecom Minister: Cambodian Creators Can Now Earn from TikTok Content * Foreign ministers of South Korea, Japan and China to meet in Tokyo on Saturday * Indonesia lawmakers set to pass amended bill allowing more military in government * Yemen's Houthis vow to expand their targets in Israel until Gaza war ends * Ministry of Commerce and Six Animal Feed Production Companies Sign MoU to Promote the Purchase of Maize, Cassava, and Other Raw Materials * Fresh News Plus: រាជរដ្ឋាភិបាល ផ្ដល់ប្រាក់រង្វាន់ជាង ១លាន ២សែនដុល្លារ ដល់គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកជយលាភី ១១ប្រភេទកីឡា ដែលឈ្នះមេដាយលើឆាកអន្ដរជាតិ