សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងសិក្សាសាងសង់ផ្លូវធ្វើដំណើរត្រង់ពីរវាងក្រចេះ និងត្បូងឃ្មុំ និងផ្លូវតភ្ជាប់ពីរតនគិរី មណ្ឌលគិរី ឆ្ពោះមករាជរដ្ឋាភ្នំពេញ ឱ្យកាន់តែជិត។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានបង្រឹងប្រែងកសាងប្រទេស និងពង្រាយផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ មិនមែនប្រមូលផលពីប្រជាពលរដ្ឋនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនខ្វល់គេអត្ថាធិប្បាយយ៉ាងណានោះឡើយ សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងចិន ប៉ុន្តែតាមរយៈសមិទ្ធផល និងការផ្លាស់ប្តូរមេដឹកនាំប្រទេសទាំងពីរ គឺបង្ហាញច្បាស់នូវទំនាក់ទំនងកម្ពុជា-ចិន * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ។ តាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ និងស្ពាន ព្រមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន បង្ហាញច្បាស់ពីចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា-ចិន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចិន បានជួយសង់ផ្លូវ និងស្ពាននៅកម្ពុជា គិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិត្តចិន ជាមិត្តមិនអាចខ្វះបានរបស់កម្ពុជា ដែលបានរួមចំណែកជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសប្រព័ន្ធគមនាគមន៍ផ្លូវ និងស្ពាន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដាក់ភ្លើងចរាចរណ៍ និងអំពូលភ្លើងនៅគល់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ពាន និងផ្លូវលើទឹកដីស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច ព្រោះជាសមិទ្ធផលភ្ជាប់និស្ស័យទឹកដីស្រុកកំណើតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ * Sticker អបអរសាទរចូលឆ្នាំប្រពៃណីខ្មែរជាច្រើន ត្រូវបានដាក់បញ្ចូល CoolApp នៅថ្ងៃនេះ ! *** CoolApp តែងតែ Update ថ្មីៗជានិច្ចនៅមុខងារ និង Sticker តាមរដូវកាល ! * Fresh News English: White House says tariff rate on most Chinese imports is now 145% * MoU for China-Cambodia Co-Production Feature Film * Chinese President Xi Jinping to Pay a State Visit to Cambodia: Foreign Ministry * Fresh News Plus: AFC៖ ម្ចាស់ផ្ទះកម្ពុជា ជួបក្រុមនារីហុងកុងមុនគេ នៃវគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers * CONMEBOL ដាក់ការស្នើបង្កើនដល់ ៦៤ក្រុម សម្រាប់ការប្រកួតនៃខួប ១០០ឆ្នាំ FIFA World Cup 2030